Your browser doesn’t support HTML5
ជំងឺតឹងច្រមុះនិងហៀរសម្បោរដោយallergy ឬជំងឺទំនាស់សុខភាព
វ៉ាស៊ីនតោន៖ លោកវេជ្ជបណ្ឌិត តាំង តេកហុង ដែលជាវាគ្មិនក្នុងកម្មវិធីហេឡូវីអូអេ បានពន្យល់អំពីការព្យាបាលជំងឺតឹងច្រមុះនិងហៀរសម្បោរដោយ allergy។ កាលពីលើកមុនលោកវេជ្ជបណ្ឌិតបានលើកឡើងអំពីរោគសញ្ញានិងមូលហេតុដែលនាំឲ្យកើតជំងឺ allergy។ លោកបានពន្យល់ថាជំងឺ allergy ជាជំងឺទំនាស់សុខភាព។
លោកវេជ្ជបណ្ឌិត តាំង តេកហុង ឈរនៅក្បែរផ្កាស្មៅម្យ៉ាងនៅទីក្រុងJacksonville រដ្ឋ Florida។ (រូបថតផ្តល់ឲ្យដោយវេជ្ជបណ្ឌិត តាំង តេកហុង)
អ្នកជំងឺជួនកាលឈឺតាមរដូវ ឈឺរហូត…គឺពីដើមឆ្នាំដល់ចុងឆ្នាំ និងការតឹងច្រមុះឬហៀរសម្បោរដោយសារច្រមុះវៀច ដុះសាច់ក្នុងច្រមុះ ឬមហារីកក្នុងច្រមុះ។
រីឯរោគសញ្ញាមានដូចជា ហូរទឹកភ្នែក រមាស់ភ្នែក ក្រហមភ្នែក ហៀរសម្បោរ ក្អក ចេញកន្ទាលត្រអាក ចុះសម្ពាធឈាម និងរហូតដល់មានគាំងបេះដូងផងដែរ។ លក្ខណៈទាំងអស់នេះកើតមានសឹងគ្រប់រូប នៅពេលណាគេប៉ះលំអងផ្កា រុក្ខជាតិតូចៗ ឬ ស្មៅ ធូលី សត្វល្អិតក្នុងផ្ទះ រោមឆ្មារ ជាដើម ។ល។៕