វ៉ាស៊ីនតោន —
ក្រុមមន្ត្រីសង្គមស៊ីវិលមកពីតំបន់អាហ្រ្វិកដូចជាប្រទេសរ៉វ៉ាន់ដា និងប្រទេសតង់សានី បានអះអាងក្នុងវេទិកាពិភាក្សាមួយកាលពីពេលថ្មីៗនេះថា ពួកគេបានទទួលជោគជ័យខ្លះៗក្នុងការព្យាយាមឲ្យរដ្ឋាភិបាលបញ្ចេញតួលេខថវិកាជំនួយ ការចំណាយលើគម្រោងមួយៗដើម្បីផ្សព្វផ្សាយជាទម្រង់ងាយយល់ជូនដល់ពល រដ្ឋនៅតាមមូលដ្ឋានឲ្យបានដឹងអំពីតម្លាភាពនៃគម្រោងជំនួយ ឬទិន្នន័យនានា របស់រដ្ឋាភិបាល។
កិច្ចពិភាក្សានេះ ធ្វើនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីខែតុលាកន្លងទៅ ហើយរៀបចំដោយអង្គការ Oxfam America។ មានវាគ្មិនបួនរូបមកពីតំបន់អាហ្រ្វិកគឺរួម ទាំងលោកអាឡិចស៊ីស គូរុនស្ស៉ីហ្សា (Alexis Nkurunziza) អ្នកសម្របសម្រួល ផ្នែកតស៊ូមតិ និងគោលនយោបាយនៃអង្គការសិទ្ធិមនុស្សមួយឈ្មោះក្លាដូ (CLADHO) ក្នុងប្រទេសរ៉វ៉ាន់ដា លោកស្រីអេលីហ្សា ប៊ែត (Elizabeth Missokia) ជានាយិកាអង្គការ ហាកគីអេលីម៊ូ (HakiElimu)មកពីប្រទេសតង់សានី និងលោក ណេល កូល(Neil Cole) លេខាធិការប្រតិបត្តិប្រចាំនៅអាហ្រិ្វកខាងត្បូងផ្នែក គម្រោងផ្តួចផ្តើមកំណែទម្រង់បញ្ហាថវិកាហៅអង្គការខាព្រី(CABRI)។ កិច្ចពិភាក្សានោះគឺផ្តោតទៅលើបញ្ហាថា តើទិន្នន័យជំនួយធ្វើឲ្យប្រសើរនូវប្រព័ន្ធគ្រប់គ្រប់ប្រទេស ឬទស្សនៈមួយមកពីតំបន់អាហ្វ្រិក។
ក្រុមវាគ្មិនបានបង្ហាញពីជំនឿថា ការធ្វើឲ្យមានតម្លាភាពក្នុងការចំណាយថវិកា តាមមធ្យោបាយនានា ដែលពលរដ្ឋអាចចូលរួមត្រួតពិនិត្យបានគឺជាមធ្យោបាយ ទាក់ទាញយ៉ាងខ្លាំងពីម្ចាស់ជំនួយ។ ក្រុមវាគ្មិនទាំងនោះបានអះអាងថា គេបាន ធ្វើឲ្យឯកសារថវិកាចំណាយ និងគម្រោងណាមួយទៅជាសាមញ្ញងាយយល់ តាមរយៈការបកប្រែជាភាសាក្នុងស្រុក ហើយបិទនៅតាមមូលដ្ឋានដើម្បីឲ្យពលរដ្ឋបានយល់។ ពួកគេក៏ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននានា ដូចជាវិទ្យុ កាសែតជាដើម ដើម្បីបង្ហាញឲ្យដឹងពីគម្រោងរបស់រដ្ឋាភិបាលនានាដែលអាចបញ្ចេញតួលេខបាន។
លោក Alexis Nkurunziza បានអះអាងថា ស្ថាប័នរដ្ឋនានា ដំបូងមិនបានអនុញ្ញាតឲ្យសង្គមស៊ីវិលទទួលបានតួលេខទេ តែការព្យាយាមបញ្ចុះបញ្ចូលពីក្រុមសង្គមស៊ីវិលរយៈ ពេលបីឆ្នាំ ហើយដោយសាររដ្ឋាភិបាលត្រូវបំពេញចិត្តម្ចាស់ជំនួយផង ទើបរដ្ឋាភិបាលផ្តល់តួលេខ ឬទិន្នន័យខ្លះដល់សារធារណជន។
«ប្រទេសផ្តល់ជំនួយខ្លះ ឬអង្គការខ្លះគាំទ្រគំនិតនោះក្នុងយុទ្ធនាការធ្វើឲ្យរដ្ឋា ភិបាលមានការទទួលខុសត្រូវក្នុងការបញ្ចេញទិន្នន័យ។ ពួកគេឈរនៅខាងក្រុម អង្គការសង្គមស៊ីវិល។ ដូច្នេះការដែលឃើញរដ្ឋាភិបាលបញ្ចេញទិន្នន័យគឺពួកគេ មានការរីករាយណាស់»។
ទោះជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា មានវិស័យតែបួនប៉ុណ្ណោះដែល រដ្ឋាភិបាលបានបញ្ចេញតួលេខឲ្យដឹងជាសាធារណៈតាមរយៈអង្គការសង្គម ស៊ីវិលគឺវិស័យអប់រំ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ និងកសិកម្ម។ លោកបាន ផ្តល់ឧទាហរណ៍ថា ក្នុងករណីដែលរដ្ឋាភិបាលទទួលគម្រោងជំនួយដើម្បីសាង សង់សាលារៀននៅទីជនបទមួយ រដ្ឋាភិបាលត្រូវបង្ហាញតួលេខឲ្យដឹងថា សាលានោះចំណាយអស់ប៉ុន្មាន ចំណាយលើអ្វីខ្លះ សាងសង់រយៈពេលប៉ុន្មាន សាងសង់ចប់ពេលណា សាងសង់នៅលើទីតាំងណា ក្រុមហ៊ុនណាជាអ្នកទទួលខុសត្រូវជាដើម។ លោកអះអាងថា ការធ្វើដូច្នោះប្រជាពលរដ្ឋអាចតាមឃ្លាំមើលបាន ចូលរួមសួរបាន ប្រសិនបើមានបញ្ហាមិនប្រក្រតីមួយកើតឡើង ឬខុសពីគម្រោងដើម។ ហើយលោកសង្កត់ធ្ងន់ថា ប្រទេសផ្តល់ជំនួយនឹងរិតតែជឿជាក់លើរដ្ឋាភិបាល។
«ជាការណ៍ពិត ការផ្សព្វផ្សាយទិន្នន័យនៅខាងរដ្ឋាភិបាលបានបង្កើតជំនឿចិត្ត។ ដូច្នេះពេលនេះសហគមន៍ផ្តល់ជំនួយកំពុងទុកចិត្តលើរដ្ឋាភិបាល។ លោកអ្នក ដឹងហើយថា កិច្ចប្រឹងប្រែងតែបន្តិចបន្តួចរបស់រដ្ឋាភិបាលក្នុងការផ្សព្វផ្សាយតួលេខ គឺជាការដែលរដ្ឋាភិបាលស្ថាបនាការជឿទុកចិត្តខ្លាំងពីសហគមន៍ផ្តល់ ជំនួយ»។
លោកស្រី Elizabeth Missokia ជានាយិកាអង្គការ Haki Elimu បានអះអាងថា រដ្ឋាភិបាលមិនអាចបិទព័ត៌មានអំពីចំនួនថវិកាដែលត្រូវចំណាយសម្រាប់កម្មវិធីសុខាភិបាល ឬអប់រំនោះទេ។
«ពលរដ្ឋមានសិទ្ធិត្រូវដឹងថា តើមានថវិកាប៉ុន្មានចំណាយក្នុងគម្រោងណាមួយ។ ដូច្នេះពួកគេអាចបញ្ជាក់ឲ្យប្រាកដ ឬតាមដានដើម្បីឲ្យឃើញថា ថវិកានោះត្រូវ ប្រើក្នុងគម្រោងនោះដូចបំណង ឬយ៉ាងណា»។
លោកស្រីបានបន្ថែមថា ការចូលរួមរបស់ប្រជាពលរដ្ឋនឹងពិតជាការចាំបាច់ក្នុង អភិវឌ្ឍន៍ពិតប្រាកដប្រកបដោយនិរន្តភាព។
«អ្វីដែលយើងស្វែងរកគឺការទាមទាររបស់ពលរដ្ឋនូវអ្វីដែលគេត្រូវការ ពីព្រោះ ពលរដ្ឋដឹងពីអ្វីដែលពួកគេត្រូវការ និងអាទិភាពនានា។ ហើយរដ្ឋាភិបាលនិងម្ចាស់ជំនួយមិនដឹងពីអាទិភាពរបស់គេទេ។ ពលរដ្ឋខ្លួនគេជាអ្នកដែលអាចនាំការ អភិវឌ្ឍ ប្រសិនបើពួកគេត្រូវបានផ្តល់អំណាចជាមួយនឹងព័ត៌មាន និងប្រសិន បើពួកគេអាចប្រើប្រាស់ព័ត៌មាននោះដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរ»។
អាហ្រ្វិកជាតំបន់ដែលគេចាត់ទុកថា ជាតំបន់ក្រីក្រជាងគេបំផុតក្នុងពិភពលោក។ មានតម្រូវការខ្ពស់ផ្នែកជំនួយមនុស្សធម៌។ អំពើពុករលួយបានញាំញីតំបន់នេះយ៉ាងខ្លាំងផងដែរ ដែលតម្រូវឲ្យមានការធានាឲ្យមានតម្លាភាពខ្លាំង ជាពិសេសជំនួយ។
នៅពេលសួរអំពីការអនុញ្ញាតឬថា តើរដ្ឋាភិបាលកម្ពុជានឹងបញ្ចេញតួលេខ ឬទិន្ន ន័យនៃជំនួយ និងគម្រោងនានា ដូចប្រទេសក្នុងតំបន់អាហ្រ្វិកឬទេ អ្នកនាំពាក្យរដ្ឋាភិបាលគឺលោកផៃ ស៊ីផានមិនបានបញ្ជាក់ចំៗទេ។ តែបានអះអាងថា រាល់ គម្រោងគឺជារបស់ប្រទេស ឬភ្នាក់ងារផ្តល់ជំនួយជាអ្នកគ្រប់គ្រងទាំងអស់។ រដ្ឋាភិបាលទទួលបានត្រឹមតែតួលេខប៉ុណ្ណោះ។
«រាជរដ្ឋាភិបាលគ្រាន់តែសហការជាមួយនឹងភ្នាក់ងារ ឬដៃគូមកចូលរួមអភិវឌ្ឍ ជាមួយកម្ពុជា និងគ្រាន់តែជាអ្នកសម្របសម្រួលរវាងម្ចាស់ជំនួយហើយនឹងអ្នក ទទួលបន្ទុកផ្នែកកុងត្រាក់ទ័រ។ ដូចជារាល់ការដេញថ្លៃនីមួយៗ យើងគ្រាន់តែ ជួយសម្រួលទេ តែអ្នកសម្រេចដើម្បីផ្តល់រង្វាន់ដល់កុងត្រាក់ទ័រណាមួយនោះជា ភារកិច្ចរបស់ម្ចាស់ជំនួយ។ រាជរដ្ឋាភិបាលអត់មានលូកដៃលូកជើងនៅក្នុង រឿងហ្នឹងទេ គឺទាំងចំណាយ ទាំងចំណូលរបស់គេ។ យើងគ្រាន់តែបានតួលេខថា មានចំណាយប៉ុណ្ណេះ ចំណូលប៉ុណ្ណេះ»។
លោកផៃ ស៊ីផានអះអាងថា បញ្ហាអំពើពុករលួយទាក់ទងនឹងជំនួយគឺមិនពាក់ព័ន្ធ នឹងរដ្ឋាភិបាលទេ ព្រោះម្ចាស់ជំនួយ និងអ្នកជាប់កិច្ចសន្យាជាក្រុមហ៊ុនគេធ្វើកិច្ចការជាមួយគ្នា ហើយរដ្ឋាភិបាលមានតួលេខ និងគម្រោងជារួមតែប៉ុណ្ណោះ។ ហើយតួលេខយ៉ាងណាគឺម្ចាស់ជំនួយជាអ្នករៀបចំ។
លោកប៊ូ សារឿន អ្នកនាំពាក្យការិយាល័យធនាគាពិភពលោកក្នុងប្រទេសកម្ពុជា បានអះអាងថា ទិន្នន័យជំនួយរបស់ធនាគារពិភពលោកមានការបង្ហាញលើ គេហទំព័រ។ ពលរដ្ឋអាចចូលមើល និងតាមដានបាន។
«ខាងធនាគារពិភពលោក យើងមានសេវាកម្មផ្សព្វផ្សាយជាសាធារណៈអញ្ចឹង ដែរ គឺយើងមានព័ត៌មានទាំងអស់ យើងដាក់នៅក្នុងប្រព័ន្ធវេបសាយ។ ហើយ ទិន្ន័យគឺខាងអ្នកស្រាវជ្រាវ និស្សិត ឬក៏អង្គការ ឬក៏ស្ថាប័នរដ្ឋផ្សេងៗដែលគាត់ អាចចូលប្រើប្រាស់អ៊ីនធ័រណិតបាន គឺគាត់អាចពិនិត្យមើលបាន។ ទី១ហើយមួយទៀតគឺយើងធ្វើលក្ខណៈផ្សព្វផ្សាយព័ត៌មាននេះដែរ គឺផ្សព្វផ្សាយនៅតាម បណ្តាខេត្តដែលយើងអញ្ជើញមន្ត្រីថ្នាក់ខេត្ត អង្គការសង្គមស៊ីវិល និស្សិត សាកលវិទ្យាល័យហើយនឹងតំណាងយុវជន វិស័យឯកជនចូលរួម។ តែបញ្ហា មួយដែលយើងឃើញដែរគឺទាក់នឹងប្រជាជន ជាពិសេសពួកគាត់ដែលនៅតំបន់ដាច់ស្រយាលគឺគាត់មិនអាចចូលមើលប្រព័ន្ធវេបសាយ ឬក៏ការផ្សព្វផ្សាយបានទូលំទូលាយទេ»។
លោក នេល កូល (Neil Cole) បានអះអាងថា ក្នុងប្រទេសជាច្រើន បច្ចុប្បននេះ រដ្ឋាភិបាលមានការឆ្លើយតបជាវិជ្ជាមានចំពោះបញ្ហាតម្លាភាពផ្នែកថវិកា ហើយបានធ្វើឲ្យទិន្នន័យកាន់តែមានការដឹងឮពីប្រជាពលរដ្ឋកាន់តែច្រើន។
ក្រុមអង្គការក្នុងប្រទេសអាមេរិកជាច្រើន កាលពីខែសីហា បានរួមគ្នាស្នើសុំឲ្យសភាអាមេរិកាំងរិតត្បិតជំនួយ ឬប្រាក់បានមកពីការប្រមូលពន្ធរបស់ពលរដ្ឋអាមេរិកាំង ចំណាយទៅលើពិភពលោកនោះ ឲ្យមានតម្លាភាព និងប្រសិទ្ធិភាព៕