POLYGRAPH៖ ការអះអាងមិនត្រឹមត្រូវរបស់មន្ត្រីកំពូលរុស្ស៊ីអំពីការបំផ្ទុះទំនប់ Kakhovka
Your browser doesn’t support HTML5
កាលពីថ្ងៃទី៦ ខែមិថុនា ការផ្ទុះមួយបានបំផ្លាញផ្នែកសំខាន់នៃទំនប់ Kakhovka ដែលមានទីតាំងនៅទន្លេ Dnipro ក្នុងផ្នែកដែលគ្រប់គ្រងដោយរុស្ស៊ីនៃតំបន់ Kherson របស់អ៊ុយក្រែន។ មន្ត្រី រុស្ស៊ី ចាប់ពីលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដល់មន្ត្រីការទូតកំពូល បានធ្វើការអះអាងមិនត្រឹមត្រូវ និងបំភ័ន្ត អំពីការបំផ្លិចបំផ្លាញទំនប់វារីអគ្គិសនី ដោយទម្លាក់កំហុសទៅលើអ៊ុយក្រែន។ លោក Leonid Martynyuk ពិនិត្យការអះអាងរបស់រុស្ស៊ីនៅក្នុងវេយសាយ «ផ្ទៀងផ្ទាត់ការពិត Polygraph» របស់ VOA។ កញ្ញា ទុំ ម្លិះ ជូនសេចក្តីប្រែសម្រួល៖