វ៉ាស៊ីនតោន —
អង្គការតម្លាភាពកម្ពុជាបានបង្កើតគំនិតផ្តួចផ្តើមថ្មីមួយដោយបង្កើតជាបណ្ណ ប្រឆាំងនឹងអំពើពុករលួយចែកជូនពលរដ្ឋដោយឥតគិតថ្លៃ។ នេះជាការអះអាង របស់លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាដែលបានចូលរួមក្នុងកម្មវិធី Hello VOA កាលពីយប់ថ្ងៃព្រហស្បតិ៍។
Your browser doesn’t support HTML5
បណ្ណនោះមានលេខទូរស័ព្ទដើម្បីរាយការណ៍ពេលពលរដ្ឋជួបប្រទះនឹងអំពើពុក រលួយ។ អ្នកទទួលបានបណ្ណនេះនឹងទទួលបានការចុះតម្លៃខ្លះៗពីក្រុមហ៊ុនជាង១០០ ដែលមានកិច្ចព្រមព្រៀងក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយផងនោះ៕