រលកឆ្លងរាលដាលនៃវីរុសកូរ៉ូណាលើកទី៣ បង្ខំឱ្យអឺរ៉ុបបិទសកម្មភាពសង្គមម្តងទៀត ខណៈអង់គ្លេសបើកដំណើរឡើងវិញ

Your browser doesn’t support HTML5

ប្រទេសជាច្រើននៅអឺរ៉ុបត្រូវបង្ខំចិត្តបិទសកម្មភាពសង្គមម្តងទៀត នៅចំពេលមានរលកឆ្លងរាលដាលវីរុសកូរ៉ូណាដ៏កាចសាហាវលើកទី ៣។ ទោះជាយ៉ាងនេះក្តី នៅចក្រភពអង់គ្លេស រង្គសាល ហាងទំនិញ និងហាងផ្តល់សេវាកម្មបានបើកឡើងវិញកាលពីថ្ងៃទី ១២ ខែមេសា ខណៈរដ្ឋាភិបាលទទួលបានជោគជ័យលើកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួនដើម្បីកាត់បន្ថយការឆ្លងរាលដាលនេះ។ លោក Henry Ridgwell នៃ VOA រាយការណ៍ពីរឿងនេះពីទីក្រុងឡុងដ៍។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕