ផលប៉ះពាល់ដោយសារការញៀនថ្នាំ៖ ការផ្សះផ្សារបស់ Allison ភាគទី១
Your browser doesn’t support HTML5
នៅដើមឆ្នាំ២០១៨ អ្នកយកព័ត៌មានរបស់ VOA គឺលោក Chris Simkins និងលោក Jeff Swicord បានចំណាយរយៈពេលមួយឆ្នាំ ធ្វើសេចក្តីរាយការណ៍ពិសេសមួយអំពីវិបត្តិនៃការញៀនថ្នាំ។ ពលរដ្ឋអាមេរិកាំងជាច្រើននាក់កំពុងតស៊ូរស់នៅ និងធ្វើការងារ ដោយប្រឈមនឹងវបត្តិដ៏រាលដាលមួយនេះ។ អ្នកយកព័ត៌មានទាំងពីរនាក់របស់ VOA បានបង្កើតជាកម្រងសេចក្តីរាយការណ៍ជាច្រើនភាគ ដែលមានចំណងជើងថា «ផលប៉ះពាល់ដោយសារការញៀនថ្នាំ៖ ការរស់នៅក្នុងវិបត្តិនៃការញៀនថ្នាំនៅសហរដ្ឋអាមេរិក»។ តទៅនេះ យើងនឹងនាំលោកអ្នកនាងឲ្យបានស្គាល់អ្នកស្រី Allison នៅទីក្រុង Miami ដែលទើបតែចេញពីមណ្ឌលកែប្រែខ្លួន ហើយកំពុងតែព្យាយាមរស់នៅដោយមិនត្រឡប់ទៅប្រើប្រាស់ថ្នាំញៀនវិញ។