អ្នកគាំទ្រលោក ត្រាំ សង្ឃឹមថានឹងបោះឆ្នោតឲ្យលោកឈ្នះការបោះឆ្នោតឆ្នាំ២០២០
Your browser doesn’t support HTML5
ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បានឈ្នះការបោះឆ្នោតតាមប្រព័ន្ធជ្រើសរើសប្រតិភូ ក៏ប៉ុន្តែ បានចាញ់ការបោះឆ្នោតដោយផ្ទាល់។ អត្រាពេញចិត្តនឹងការងាររបស់លោកប្រធានាធិបតី ជានិច្ចកាលស្ថិតនៅក្រោម៥០ភាគរយ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្តី TIME កាលពីពេលថ្មីៗនេះ លោកត្រាំ បាននិយាយថា លោកមិនចាំបាច់ស្វែងរកការគាំទ្រពីក្រុមអ្នកបោះឆ្នោតឯករាជ្យទេ ពីព្រោះតែមូលដ្ឋានអ្នកគាំទ្ររបស់លោក មានភាពរឹងមាំបំផុត។ តើនរណាបង្កើតមូលដ្ឋានគាំទ្ររបស់លោកត្រាំ? តើហេតុផលអ្វីដែលញ៉ាំងឲ្យពួកគេធ្វើដូចនេះ ហើយតើការគាំទ្ររបស់ពួកគេគ្រប់គ្រាន់ដើម្បីឲ្យលោក ត្រាំ ជាប់ឆ្នោតអាណត្តិទី២ដែរឬទេ?។ អ្នកស្រី Patsy Widakuswara អ្នកយកព័ត៌មានរបស់ VOA ប្រចាំនៅសេតវិមាន បានធ្វើដំណើរទៅកាន់ទីក្រុង Orlando រដ្ឋFlorida ដើម្បីពិនិត្យមើលការចាប់ផ្តើមយុទ្ធនាការឃោសនាការបោះឆ្នោតអាណត្តិទី២របស់ប្រធានាធិបតី ត្រាំ ហើយរាយការណ៍អំពីរឿងនេះ។ លោក ជឹង ប៉ូជីន ប្រែសម្រួលសេចក្តីរាយការណ៍នេះ៕