ឧស្សាហកម្មម្ហូបសមុទ្រថៃបដិសេធការពាក់ព័ន្ធនឹងការជួញដូរមនុស្ស
Your browser doesn’t support HTML5
ក្នុងនាមជាប្រទេសនាំចេញម្ហូបសមុទ្រធំជាងគេបំផុតក្នុងពិភពលោក ប្រទេសថៃរកចំណូលបានជាង៧ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំពីឧស្សាហកម្មនេះ។ ប៉ុន្តែឧស្សាហកម្មនេះមានប្រឡូកប្រឡាក់នឹងការជួញដូរមនុស្ស។ ប៉ុន្តែមេដឹកនាំក្រុមហ៊ុនបង្គានិងត្រីធូណា ថាពួកគេត្រូវបានមូលបង្កាច់ដោយអយុតិ្តធម៌ ដែលបណ្តាលឲ្យប៉ះពាល់មុខរបររបស់ពួកគេដែលផ្តល់ការងារឲ្យមនុស្សរាប់សែននាក់។ លោក ជឹង ប៉ូជីន នៃវីអូអេ ជូនសេចក្តីរាយការណ៍របស់លោក Steve Herman ដែលរាយការណ៍ពីទីក្រុងបាងកក៕