យោធាថៃដាក់ច្បាប់អាជ្ញាសឹកតែថាមិនមែនរដ្ឋប្រហារទេ
Your browser doesn’t support HTML5
កងយោធារបស់ប្រទេសថៃបានប្រើច្បាប់អាជ្ញាសឹកនៅក្នុងប្រទេសកាលពីថ្ងៃអង្គារហើយបានអះអាងថា វិធានការនេះ មិនមែនជាការធ្វើរដ្ឋប្រហារនោះទេគឺមានគោលបំណងស្វែងរកដំណោះស្រាយសម្រាប់ការជាប់គាំងខាងនយោបាយតាមរយៈការសន្ទនា។ ក៏ប៉ុន្តែ គេនៅតែមិនទាន់មានភាពច្បាស់លាស់ទេថា តើកងយោធាដែលបានធ្វើ ឬ ប៉ុនប៉ងធ្វើរដ្ឋប្រហារ១៨ដងក្នុងប្រទេសថៃចាប់តាំងពីឆ្នាំ១៩៣២មកនោះ នឹងអាចបំបែកការជាប់គាំងនេះបានតាមរបៀបណានោះ។ លោក Berry Newhouse នៃវីអូអេរាយការណ៍ពីទីក្រុងបាងកក ហើយលោក ជឹង ប៉ូជីនប្រែសម្រួលសេចក្តីរាយការណ៍នេះ។