វីដេអូខ្លី៖ ដំរីនៅឥណ្ឌាចាប់ផ្ដើមសម្រាកមួយខែដើម្បីថែទាំសុខភាព
Your browser doesn’t support HTML5
សត្វដំរីនៅក្នុងរដ្ឋ Kerala ប្រទេសឥណ្ឌា ចាប់ផ្ដើមសម្រាកនៅជំរំថែទាំសុខភាពរយៈពេលមួយខែក្នុងវត្ត Vadakkunnathan ចាប់ពីថ្ងៃទី១៧ ខែកក្កដា តទៅ។ សត្វដំរីទាំងនេះត្រូវបានប្រជាជនបញ្ចុកផ្លែឈើ ដុំបាយដំណើប និងអាហារផ្សេងៗទៀត។ ពួកសត្វដំរីនេះត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកពីការធ្វើការងារប្រចាំថ្ងៃរយៈពេលមួយខែដើម្បីថែទាំសុខភាព ដែលហៅថា Aanayoottu។ Aanayoottu មានន័យថា បញ្ចុកអាហារពិសេសៗដល់សត្វដំរី៕