បទសម្ភាសន៍​ VOA​៖ យុវតី​ខ្មែរ​មក​ពី​ជនបទ កញ្ញា ថាន់ រីដា ​មាន​ឱកាស​ធ្វើ​ទស្សនកិច្ច​សិក្សា​លើក​ដំបូង​នៅ​អាមេរិក

Your browser doesn’t support HTML5

ជា​យុវតី​ម្នាក់​មក​ពី​ខេត្ត​សៀមរាប កញ្ញា​ ថាន់ រីដា បាន​​​មក​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ​សហរដ្ឋ​អាមេរិក​ជា​លើក​ដំបូង ក្រោម​កម្មវិធី​អាហារូបករណ៍​របស់​អង្គការ​ជឿជាក់​លើ​សិស្ស​ជនបទ​កម្ពុជា (Cambodia Rural Students Trust)។ កញ្ញា រីដា ដែល​ជា​និស្សិត​ឆ្នាំ​ទី៣ ជំនាញ​ទំនាក់ទំនង​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​ក្នុង​ខេត្ត​សៀមរាប បាន​មក​កាន់​សហរដ្ឋ​អាមេរិក​កាល​ពី​ពាក់​កណ្ដាល​ខែ​តុលា​កន្លង​ទៅ​នេះ ក្នុង​ទស្សនកិច្ច​សិក្សា​ដែល​មាន​រយៈពេល ១០ ថ្ងៃ។ កញ្ញា រីដា បាន​អញ្ជើញ​មក​កាន់​បន្ទប់ផ្សាយ​របស់​វីអូអេ​និង​បាន​ផ្ដល់​បទសម្ភាសន៍​ដល់​អ្នកស្រី ហុង ចិន្ដា នៃ​វីអូអេ​អំពី​បទពិសោធន៍​ទស្សនកិច្ច​សិក្សា​របស់​កញ្ញា​​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នេះ។ កញ្ញា​ រីដា បាន​ផ្ដាំ​ផ្ញើ​ដល់​យុវជន​កម្ពុជា​ឱ្យ​មាន​ក្ដីស្រមៃ​ធំ​និង​តាម​ចាប់​យក​ក្ដីស្រមៃ​របស់​ខ្លួន​ ជាពិសេស​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ៕