វីដេអូខ្លី៖ ប្រជាពលរដ្ឋស៊ីរី លេង​នៅក្នុង​ព្យុះព្រិល​ដ៏​កម្រ​ក្នុង​ទីក្រុង​ដាម៉ាស

  • ​Reuters

Your browser doesn’t support HTML5

ប្រជាពលរដ្ឋ​ស៊ីរី បាន​សង់​មនុស្ស​ព្រិល ហើយ​បាន​គប់​ដុំ​ព្រិល​ដាក់គ្នា​លេង បន្ទាប់ពី​ព្យុះព្រិល​ដ៏កម្រ​បាន​បោកបក់​ទៅ​លើ​ទីក្រុង​ដាម៉ាស កាលពី​ថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២។ នេះ បើ​តាម​វីដេអូ​ដែល​ត្រូវបាន​បង្ហោះ​តាម​បណ្តាញ​សង្គម។ ព្យុះព្រិល បាន​បោកបក់​ទៅ​លើ​ប្រទេសស៊ីរី លីបង់ និងហ្ស៊កដានី កាលពី​ថ្ងៃពុធ ហើយ​ត្រូវបាន​គេ​រំពឹងថា នឹង​បន្តធ្លាក់​រយៈពេល​ពីរ​ទៅ​បីថ្ងៃ។ ថ្វីបើ​មាន​ទិដ្ឋភាព​រីក​រាយ​ក្នុង​ក្រុង​ដាម៉ាស​ក៏​ពិតមែន តែ​ប្រទេស​ស៊ីរី​កំពុង​ជួប​ប្រទះ​នឹង​ការ​ខ្វះខាត​ប្រេង និង​ការ​ដាច់​ចរន្តអគ្គិសនី៕