Hello VOA សុខភាព៖ ជំងឺស្វាយជាជំងឺដ៏មាន«ពុតត្បុត»
Your browser doesn’t support HTML5
ជំងឺស្វាយគឺជាប្រភេទជំងឺកាមរោគដែលឆ្លងតាមរយៈការប៉ះពាល់ដោយផ្ទាល់ទៅនឹងកន្លែងដំបៅ។ នេះបើតាមការបញ្ជាក់របស់លោក សៀង សេង វេជ្ជបណ្ឌិតខ្មែរអាមេរិកាំងចូលនិវត្តន៍នៅរដ្ឋ California នៅក្នុងកម្មវិធី Hello VOA ស្ដីពីសុខភាពសម្រាប់ខែកុម្ភៈ។ លោកវេជ្ជបណ្ឌិតបានមានប្រសាសន៍ថា ការវិវត្តនៃជំងឺស្វាយនេះចែកជាបីដំណាក់កាល ហើយថា បើទោះបីជាជំងឺនេះកាចសាហាវរហូតអាចឆក់យកជីវិតមនុស្សបានក៏ដោយ ក៏គេអាចព្យាបាលជំងឺនេះឱ្យជាសះស្បើយបានដោយងាយស្រួល។ លោកវេជ្ជបណ្ឌិត សៀង សេង បកស្រាយអំពីរោគសញ្ញា ការធ្វើតេស្ត វិធីបង្ការ និងវិធីព្យាបាលជំងឺស្វាយនៅក្នុងកម្មវិធី Hello VOA សម្រាប់ខែនេះ៕ (ហុង ចិន្ដា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ១៥ កុម្ភៈ ២០២៤)