តុលាការ​កំពូល​តម្កល់​សេចក្តី​សម្រេច​ផ្តន្ទា​ទោស​លោក ​ថាច់ សេដ្ឋា ​ពី​បទ​ញុះញង់

Your browser doesn’t support HTML5

កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ​តុលាការ​កំពូល​បាន​សម្រេច​តម្កល់​សាលក្រម​របស់​សាលា​ដំបូង​ដែល​ផ្តន្ទា​ទោស​អនុ​ប្រធាន​គណបក្ស​ភ្លើងទៀន​ លោក​ ថាច់ ​សេដ្ឋា​ ពី​បទ​ញុះញង់​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​៣​ឆ្នាំ ​ទាក់ទង​នឹង​ការ​អត្ថាធិប្បាយ​របស់​លោក​រឿង​ប្រវត្តិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ កាល​ពី​ឆ្នាំ​មុន។ លោក​ ស៊ុន ណារិន ​រាយ​ការណ៍​ឱ្យ​វីអូអេ​ពី​រាជធានី​ភ្នំពេញ​ដូច​ត​ទៅ៖