បាតុករ​នៅ​បួគីណាហ្វាសូ​ក្នុង​ទ្វីប​អាហ្វ្រិក​ដុត​របង​​​​ស្ថានទូត​បារាំង

  • Reuters

Your browser doesn’t support HTML5

ក្រុម​បាតុករ​គាំទ្រ​លោក Ibrahim Traoreនៅ​រដ្ឋធានី​នៃ​ប្រទេស​បួគីណាហ្វាសូ​ (Burkina Faso) ក្នុង​ទ្វីប​អាហ្វ្រិក បាន​ដុត​​​ផ្នែក​ខាង​ក្រៅ​នៃ​របង​ស្ថានទូត​បារាំង កាល​ពី​ថ្ងៃ​​សៅរ៍ ទី​១​ ខែ​តុលា ឆ្នាំ​២០២២ នៅ​ក្នុង​អំពើ​ហិង្សា​បង្ក​ឡើង​ដោយ​រដ្ឋប្រហារ​នយោបាយ​មួយ។ ស្នូរ​បាញ់​កាំភ្លើង​ត្រូវ​​គេ​ឮ​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ទី​ក្រុង​រដ្ឋធានី​អៅហ្គាឌូហ្គូ (Ouagadougou) ហើយ​ទាហាន​ត្រូវ​បាន​ពង្រាយ​តាម​ដង​ផ្លូវ​ក្រោយ​ពី​​​មាន​ភាព​តាងតឹង​កើនឡើង​​មួយ​ថ្ងៃ​ក្រោយ​យោធា​បាន​ទម្លាក់​ប្រធានាធិបតី​ស្តី​ទី​លោក Paul Henri Sandaogo Damiba​ ដែល​បាន​ឡើង​ក្តាប់​អំណាច​តាម​រយៈ​រដ្ឋប្រហារ​មួយ​កាល​ពី​៩​ខែ​មុន។ គេ​មិន​ដឹង​ថា​លោក Damiba ស្ថិត​នៅ​ទី​ណា​ទេ ហើយ​អ្នក​ប្រឆាំង​នឹង​លោក​ចោទ​ថា​លោក​កំពុង​លាក់​ខ្លួន​នៅ​មូលដ្ឋាន​យោធា​បារាំង​មួយ​កន្លែង។ ប៉ុន្តែ​ប្រទេស​បារាំង​បាន​បដិសេធ​រឿង​នេះ៕