កម្រង​រូបភាព VOA៖ ពិធី​បុណ្យ​សព​ផ្លូវ​រដ្ឋ​របស់​អតីត​ប្រធានាធិបតី​ទី ៤១ របស់​សហរដ្ឋ​អាមេរិក លោក George H.W. Bush

អតីត​ប្រធានាធិបតី លោក George W. Bush ធ្វើ​វិយោគកថា នៅ​ចំពោះមុខ​ក្តារមឈូស​របស់​ឪពុក​លោក​ដែល​គ្របដណ្តប់​ដោយ​ទង់ជាតិ នៅក្នុង​ពិធី​បុណ្យ​សព​ផ្លូវ​រដ្ឋ​ដែល​ធ្វើ​ឡើង​នៅ​ឯ​ព្រះវិហារ​ជាតិ Cathedral ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃពុធ ទី០៥ ខែធ្នូ ឆ្នាំ២០១៨។

ក្តារមឈូស​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក George H.W. Bush ដែល​គ្របដណ្តប់​ដោយ​ទង់ជាតិ ត្រូវ​បាន​ទាហាន​កិត្តិយស​សែង​ចូល​ក្នុង​ព្រះវិហារ​ជាតិ Cathedral ក្នុង​ពិធី​បុណ្យ​សព​ផ្លូវ​រដ្ឋ នៅ​ថ្ងៃពុធ ទី ០៥ ខែធ្នូ ឆ្នាំ២០១៨។

អតីត​ប្រធានាធិបតី លោក George W. Bush និង​ភរិយា គឺ​លោកស្រី Laura Bush និង​ប្អូន​ប្រុស គឺ​លោក Jeb Bush មើល​ក្តារមឈូស​របស់​អតីត​ប្រធានាធិបតី​លោក George H.W. Bush គ្រាដែល​ក្តារមឈូស​នោះ មក​ដល់​ព្រះវិហារ​ជាតិ Cathedralនៅ​ថ្ងៃពុធ ទី ០៥ ខែធ្នូ ឆ្នាំ២០១៨ ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​សព​ផ្លូវ​រដ្ឋ។

ក្តារមឈូស​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក George H.W. Bush ដែល​គ្របដណ្តប់​ដោយ​ទង់ជាតិ ត្រូវ​បាន​ទាហាន​កិត្តិយស​សែង​ចូល​ក្នុង​ព្រះវិហារ​ជាតិ Cathedral ក្នុង​ពិធី​បុណ្យ​សព​ផ្លូវ​រដ្ឋ នៅ​ថ្ងៃពុធ ទី ០៥ ខែធ្នូ ឆ្នាំ២០១៨។

លោក​ប្រធានាធិបតី Donald Trump និង​ភរិយា គឺ​លោកស្រី Melania Trump ឈរ​នៅ​ជួរ​មុខ​​ជាមួយ​អតីត​ប្រធានាធិបតី​លោក Barack Obama និងភរិយា គឺ​លោកស្រី Michelle Obama អតីត​ប្រធានាធិបតី​លោក Bill Clinton និង​ភរិយា គឺ​លោកស្រី Hillary Clinton អតីត​ប្រធានាធិបតី​លោក Jimmy Carter និង​ភរិយា គឺ​លោកស្រី Rosalynn Carter ក្នុង​ពិធី​បុណ្យ​សព​ផ្លូវ​រដ្ឋ​របស់​អតីត​ប្រធានាធិបតី​លោក George H.W. Bush នៅ​ក្នុង​ព្រះវិហារ​ជាតិ Cathedral នៅ​ថ្ងៃពុធ ទី ០៥ ខែធ្នូ ឆ្នាំ២០១៨។

រាប់ពី​ឆ្វេង លោកស្រី Maria និង​ស្វាមី​របស់​លោកស្រី គឺ​លោក Neil Bush លោកស្រី Columba Bush លោក Jeb Bush អតីត​អភិបាល​រដ្ឋFlorida លោកស្រី Laura Bush និង​អតីត​ប្រធានាធិបតី លោក George W. Bush ទៅ​ដល់​កន្លែង​ប្រារព្ធ​ពិធី​បុណ្យ​សព​ផ្លូវ​រដ្ឋ​របស់​អតីត​ប្រធានាធិបតី​លោក George H.W. Bush ដែល​ធ្វើ​ឡើង​នៅ​ព្រះវិហារ​ជាតិ Cathedral នៅ​ថ្ងៃពុធ ទី ០៥ ខែធ្នូ ឆ្នាំ២០១៨។

ព្រះអង្គម្ចាស់ Charles នៃ​ចក្រភព​អង់គ្លេស (ពីឆ្វេង​ទី២ នៅ​ជួរទី២) និង​លោកស្រី​អធិការបតី​នៃ​ប្រទេស​អាល្លឺម៉ង់ Angela Merkel (ពីឆ្វេង​ទី២ នៅ​ជួរទី១) ចូលរួម​នៅ​ក្នុង​ពិធី​បុណ្យ​សព​ផ្លូវ​រដ្ឋ​របស់​អតីត​ប្រធានាធិបតី​លោក George H.W. Bush ដែល​ធ្វើ​ឡើង​នៅ​ព្រះវិហារ​ជាតិ Cathedral នៅ​ថ្ងៃពុធ ទី ០៥ ខែធ្នូ ឆ្នាំ២០១៨។

រថយន្ត​ដឹក​ក្តារមឈូស​របស់​​អតីត​ប្រធានាធិបតី​លោក George H.W. Bush ដែល​គ្រប​ដណ្តប់​ដោយ​ទង់ជាតិ បើក​កាត់​ពីមុខ​សេតវិមាន ក្នុង​ពេល​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ព្រះវិហារ​ជាតិ Cathedral ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃពុធ ទី ០៥ ខែធ្នូ ឆ្នាំ២០១៨។

ក្បួន​ដង្ហែ​សព​របស់​​អតីត​ប្រធានាធិបតី​លោក George H.W. Bush នៅតាម​មហាវិថី Pennsylvania Avenue ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃពុធ ទី ០៥ ខែធ្នូ ឆ្នាំ២០១៨។

رقابت نیزه‌ بازی در ساحهٔ چمن حضوری شهر کابل
 

ក្តារមឈូស​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក George H.W. Bush ដែល​គ្រប​ដណ្តប់​ដោយ​ទង់ជាតិ ត្រូវ​បាន​ទាហាន​ចម្រុះ​កិត្តិយស សែង​ចេញ​ពី​វិមាន សភា Capitolនៅ​ថ្ងៃពុធ ទី ០៥ ខែធ្នូ ឆ្នាំ២០១៨។

សាធារណជន លែង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​សម្តែង​ការគោរព​ចំពោះ​វិញ្ញាណក្ខន្ធ​របស់អតីត​ប្រធានាធិបតី​លោក George H.W. Bush ដែល​ដាក់​នៅ​ក្រោម​ដំបូល​ក្រឡូម​នៃ​អាគារ​សភា​ Capitol ដោយ​នឹង​នាំ​ចេញ​ទៅ​ព្រះវិហារ​ជាតិ Cathedral ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃ​ពុធ ទី ០៥ ខែធ្នូ ឆ្នាំ២០១៨។