Hello VOA ពិសេស៖ លោក ត្រាំ ទំនងជារក្សាតំណែងបាន តែប៉ះពាល់សំឡេងឆ្នោតរើសប្រធានាធិបតី អាមេរិកខែវិច្ឆិកា
Your browser doesn’t support HTML5
សវនាការនៅព្រឹទ្ធសភាទំនងជាមិនអាចរកសំឡេងបានគ្រប់គ្រាន់ដើម្បីកោះហៅ សាក្សីសំខាន់ៗមកបំភ្លឺ និងមិនអាចរកសំឡេង២ភាគ៣ ឬ ៦៧រូប ដើម្បីដកហូត តំណែងលោកប្រធានាធិបតី ដូណាល់ ត្រាំបានទេ ដោយសារថា ក្រុមព្រឹទ្ធសភា គណបក្សសាធារណរដ្ឋរបស់លោក ត្រាំចំនួន៥៣រូប ក្នុងចំណោម១០០រូបមិនគាំទ្រ។ តែពលរដ្ឋខ្មែរអាមេរិកាំងខ្លះបាននិយាយថា កិត្តិយសលោក ត្រាំ និងគោលនយោបាយការបរទេសអាមេរិកពេលនេះ មានការប៉ះទង្គិចខ្លាំង ដោយសារការបង្ហាញឲ្យឃើញពីទោសកំហុសរឿងរំលោភអំណាច និងពាក់ព័ន្ធនឹងបទចោទប្រកាន់រឿងអាស្រូវជាមួយបរទេសក្នុងសវនាការនៅព្រឹទ្ធសភាអាមេរិកនេះ។ រឿងទាំងនេះទំនងជាធ្វើឲ្យពលរដ្ឋអាមេរិកាំងត្រូវពិចារណា នៅពេលបោះឆ្នោតជ្រើសរើស ប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ ថាតើត្រូវសម្រេចឲ្យលោក ត្រាំ កាន់តំណែងក្នុង អាណត្តិទី២ចុងក្រោយ ឬ ក៏ត្រូវផ្លាស់ប្តូរ។ នេះបើតាមការអះអាងរបស់លោកទឹង យ័ប ប្រធានអង្គការខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ (CAHRAD) ក្នុងរដ្ឋវីជីនៀ (Virginia) និង លោក គុជ ច័ន្ទលី អ្នកវិភាគក្នុងរដ្ឋម៉ារីលែន (Maryland)៕ (លោក សុខ ខេមរា, Hello VOA ពិសេស, វ៉ាស៊ីនតោន, ៣១ មករា ២០២០)