លោក សន សារឿន៖ សេរីភាព សេដ្ឋកិច្ចលូតលាស់ និងសុខសន្តិភាពប្រសើរឡើងក្នុងរយៈពេល ៥ ឆ្នាំខាងមុខ
Your browser doesn’t support HTML5
ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់នីតិកាលទី ៧ នឹងកំណត់សមាសភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដែលគណបក្សប្រជាជនកម្ពុជាទំនងនឹងគ្រប់គ្រងនិងដឹកនាំប្រទេសដោយឯកបក្សមួយអាណត្តិទៀត។ ស្របពេលជាមួយគ្នានោះ ប្រជាពលរដ្ឋកម្ពុជាមួយចំនួនដែលវីអូអេបានសម្ភាសន៍ ដូចជាលោក សន សារឿន អាជីវករលក់ដូងនៅរាជធានីភ្នំពេញ រំពឹងចង់ឃើញសិទ្ធិសេរីភាពនិងស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋទូទៅមានភាពប្រសើរឡើង ខណៈលោកបានលើកឡើងថា ស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នលំបាកច្រើនសម្រាប់អាជីវករក្រៅប្រព័ន្ធដូចជារូបលោក៕