លោក សុន ស៊ីម៖ កសិករចង់ឲ្យតម្លៃស្រូវនិងពោតនៅថេរ
Your browser doesn’t support HTML5
ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់នីតិកាលទី ៧ នឹងកំណត់សមាសភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដែលគណបក្សប្រជាជនកម្ពុជាទំនងនឹងគ្រប់គ្រងនិងដឹកនាំប្រទេសដោយឯកបក្សមួយអាណត្តិទៀត។ ស្របពេលជាមួយគ្នានោះ ប្រជាពលរដ្ឋកម្ពុជាមួយចំនួនដែលវីអូអេបានសម្ភាសន៍ ដូចជា លោក លោក សុន ស៊ីម កសិករនៅខេត្តកណ្តាល រំពឹងចង់ឲ្យតម្លៃស្រូវនិងពោតនៅក្នុងទីផ្សារមិនឡើងចុះលឿននិងញឹកញាប់ពេក។ បន្ថែមលើនេះ លោកក៏ចង់ឱ្យមានការធ្លាក់ចុះតម្លៃប្រេងសាំងនិងជីកសិកម្មផងដែរ៕