ពលរដ្ឋអាមេរិកាំងដើមកំណើតជី្វហ្វខ្លះមានមន្ទិលចំពោះការគាំទ្រអ៊ីស្រាអែល
Your browser doesn’t support HTML5
អស់ពេលជាច្រើនទសវត្សរ៍មកនេះ ពលរដ្ឋអាមេរិកាំងកាន់សាសនាជី្វហ្វគឺជា អ្នកគាំទ្រយ៉ាងខ្លាំងចំពោះប្រទេសអ៊ីស្រាអែល ដែលមានចាប់ពីការរៃអង្គាសប្រាក់សម្រាប់រដ្ឋអ៊ីស្រាអែល រហូតដល់ការជំរុញឱ្យមានការគាំទ្រអ៊ីស្រាអែលពីសំណាក់រដ្ឋាភិបាលអាមេរិក។ ប៉ុន្តែផែនការរបស់រដ្ឋាភិបាលអ៊ីស្រាអែលនាពេលបច្ចុប្បន្ននៅក្នុងការកែប្រែប្រព័ន្ធតុលាការបានធ្វើឱ្យជនជី្វហ្វនៅអាមេរិកមានមន្ទិលចំពោះការគាំទ្ររបស់ពួកគេ។ អ្នកស្រី Linda Gradstein ជូនសេចក្តីរាយការណ៍ឱ្យវីអូអេពីក្រុង Jersusalem ប្រទេសអ៊ីស្រាអែល។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល។