ទាហានរុះរើតង់ស្នាក់នៅរបស់ក្រុមអ្នកគាំទ្រលោក Bolsonaro
Your browser doesn’t support HTML5
ទាហានប្រេស៊ីលរុះរើតង់ស្នាក់នៅរបស់ក្រុមបាតុករដែលគាំទ្រអតីតប្រធានាធិបតីប្រកាន់ស្ដាំនិយមរបស់ប្រេស៊ីលលោក Jair Bolsonaro កាលពីថ្ងៃចន្ទ នៅមុនពេលកាលកំណត់ឱ្យក្រុមបាតុករទាំងនោះចាកចេញពីតំបន់នៅក្បែរទីស្នាក់ការយោធាក្នុងរដ្ឋធានីប្រាស៊ីលីយ៉ា ប្រទេសប្រេស៊ីល។ បាតុកររាប់ពាន់នាក់ដែលគាំទ្រលោក Bolsonaro បានសម្រុកចូលទៅក្នុងអគារសភា តុលាការកំពូល និងវិមានប្រធានាធិបតីកាលពីថ្ងៃអាទិត្យ និងបានបំផ្លិចបំផ្លាញសម្ភារនៅទីនោះ។ ក្រុមអ្នកគាំទ្រលោក Bolsonaro ចង់ឱ្យលោកក្លាយជាប្រធានាធិបតីនៃប្រទេសប្រេស៊ីលម្ដងទៀត ហើយបានអំពាវនាវឱ្យយោធាធ្វើរដ្ឋប្រហារ៕