វ៉ាស៊ីនតោន —
លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីបានទទួលមរណភាពនៅថ្ងៃពុធនេះវេលាម៉ោង១៨:៣២នាទីនៅមន្ទីរពេទ្យក្នុងទីក្រុងប៉េកាំងប្រទេសចិនដោយសាររោគាពាធ។ លោកសុខ អានមានអាយុ៦៦ឆ្នាំ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាលកម្ពុជា៕