ភាពយឺតយ៉ាវនៃសង្វាក់ផ្គត់ផ្គង់នៅអេស្ប៉ាញ បង្ខំឲ្យមានការផ្លាស់ប្តូរផលិតកម្មទៅក្នុងប្រទេសវិញ
Your browser doesn’t support HTML5
ការពឹងផ្អែករបស់ពិភពលោកលើផលិតផលវាយនភណ្ឌពីអាស៊ី ជាពិសេសពីប្រទេសចិន អស់ពេលជាច្រើនទសវត្សរ៍មកនេះ ឥឡូវនេះ ត្រូវបានបង្អាក់ដោយការពន្យារពេល និងការកើនឡើងតម្លៃដឹកជញ្ជូន ដោយសារតែការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។ ការណ៍នេះ កំពុងបង្ខំឲ្យក្រុមហ៊ុនមួយចំនួននៅប្រទេសអេស្ប៉ាញ គិតគូរឡើងវិញអំពីការរៀបចំបង្កើតផលិតកម្មរបស់ពួកគេ ដែលនេះមានន័យថា ជាការនាំយកការងារទៅប្រទេសរបស់ពួកគេវិញជាលើកដំបូង ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ លោក Alfonso Beato រាយការណ៍អំពីរឿងនេះពីទីក្រុង Barcelona ប្រទេសអេស៉្បាញ។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល៕