ការផ្លាស់ប្តូរគោលនយោបាយស្តីពីការជក់បារីជួយជីវិតមនុស្សច្រើន
Your browser doesn’t support HTML5
នៅខែនេះ សហរដ្ឋអាមេរិកប្រារព្ធខួបលើកទី៥០នៃសេចក្តីរាយការណ៍របស់រដ្ឋាភិបាលស្តីពីការជក់បារីនិងសុខភាព។ ការសិក្សាថ្មី បង្ហាញថា ការផ្លាស់ប្តូរគោលនយោបាយដែលជាលទ្ធផលនៃរបាយការណ៍នេះ បានជួយសង្គ្រោះជីវិតមនុស្សជាច្រើន។ ប្រទេសផ្សេងៗទៀត ក៏កំពុងដាក់កម្រិតឲ្យប្រើប្រាស់ថ្នាំជក់នេះដែរ ទោះជានៅក្នុងប្រទេសទាំងឡាយដែលមានមនុស្សជាច្រើន នៅជក់បារីក៏ដោយ។ លោក ជឹង ប៉ូជីន សូមជូនសេចក្តីរាយការណ៍របស់អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA Carol Pearson អំពីអ្វីដែលបានផ្លាស់ប្តូរក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ៕