ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី០៣ ខែមិថុនា ដើម្បីជ្រើសរើសតំណាងរបស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន។ នេះជាការបោះឆ្នោតមួយដ៏មានសារៈសំខាន់ព្រោះ ក្រុមប្រឹក្សាឃុំសង្កាត់គឺជាអ្នកដែលនៅ កៀកជាប់នឹងពលរដ្ឋ។
មានគណបក្សចំនួន១០បានដាក់បេក្ខភាពរបស់ខ្លួនចូលរួមប្រកួតសម្រាប់តំណែងក្រុមប្រឹក្សានៅក្នុងឃុំសង្កាត់ទាំង១៦៣៣នៅទូទាំងប្រទេស។
នៅថ្ងៃនេះវីអូអេបានអញ្ជើញលោកកឹម សុខាប្រធានគណបក្សសិទ្ធិមនុស្សដែលជាគណបក្សមួយដែលត្រូវចូលរួមការប្រកួតបោះឆ្នោតថ្នាក់មូលដ្ឋាននេះជាលើកដំបូង។
សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេថ្ងៃទី ០៥ ខែមិនា ឆ្នាំ២០១២៖
មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com