Hello VOA៖ សហជីពកម្មករថា អ្នកទទួលខុសត្រូវចំពោះហេតុការណ៍បាក់រលំអគារនៅតែជាអាថ៌កំបាំង
Your browser doesn’t support HTML5
តំណាងសហជីពកម្មករក្នុងប្រទេសកម្ពុជាលើកឡើងថា ភាពស្រពិចស្រពិលចំពោះអ្នកទទួលខុសត្រូវ នៅតែមាននៅឡើយ ក្រោយពីមានហេតុការណ៍បាក់រលំអគារនៅខេត្តកែប កាលពីថ្ងៃទី៣ ខែមករា។ លោក សុខ គីន ប្រធានសហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជា មានប្រសាសន៍នៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃច័ន្ទទី១៣ ខែមករា ឆ្នាំ២០២០ ថា៖ «មានបញ្ហាអាថ៌កំបាំងច្រើននៅក្នុងនោះ ដោយសារតែយើងពិនិត្យមើលទៅពាក់ព័ន្ធនឹងរឿងហ្នឹង ឃើញខាងមន្ទីរចុះត្រួតពិនិត្យមើលថា ការសាងសង់ហ្នឹង វាខុសបច្ចេកទេស ប៉ុន្តែមិនបានហាមឃាត់ជាបន្ទាន់ឬចាត់វិធានការណ៍ណាមួយទៅលើអ្នកសាងសង់ឬក្រុមហ៊ុនហ្នឹងទេ។ ឃើញហើយនៅតែបន្ត ដល់ពេលបញ្ហាកើតឡើង អត់ដឹងថាអ្នកណាទទួលខុសត្រូវ»។ អ្នកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករ ចំណីអាហារនិងសេវាកម្មកម្ពុជា ដែលជាវាគ្មិនម្នាក់ដែរ មានប្រសាសន៍ថា ៖ «គឺថាវប្បធម៌នៅស្រុកយើង មានតែទទួលត្រូវ តែមិនដែលមានទទួលខុស»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន,១៣ មករា ២០២០)