Hello VOA៖ មេដឹកនាំសង្គមស៊ីវិល ទទូចបញ្ចូលក្រុមហ៊ុនស្អាតស្អំក្នុងក្លឹប MOU ប្រឆាំងអំពើពុករលួយ
Your browser doesn’t support HTML5
អ្នកដឹកនាំអង្គការសង្គមស៊ីវិលដែលធ្វើការងារប្រយុទ្ធប្រឆាំងអំពើពុករលួយក្នុងប្រទេសកម្ពុជា លើកឡើងថា កម្ពុជាគួរបញ្ចូលក្រុមហ៊ុនច្រើនថែមទៀតទៅក្នុងយន្តការប្រឆាំងអំពើពុករលួយដែលគេហៅថា MOU Club ដឹកនាំដោយអង្គភាពរដ្ឋាភិបាល។ ការណ៍ធ្វើបែបនេះ នឹងអនុញ្ញាតឲ្យក្រុមហ៊ុនចៀសផុតពីការត្រូវបង្ខំចិត្តសូកប៉ាន់មន្ត្រី ដើម្បីឲ្យអាជីវកម្មរបស់ពួកគេអាចដំណើរការទៅមុខដោយស្អាតស្អំបាន។ នេះ គឺជាការលើកឡើងរបស់លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា ដែលបានផ្តល់បទសម្ភាសន៍នៅក្នុងកម្មវិធី Hello VOA កាលពីព្រហស្បតិ៍ ទី៩ ខែធ្នូ ឆ្នាំ២០២១។ «MOU Clubជាក្លឹបនៃការជួយជ្រោមជ្រែងដល់អាជីវកម្មហ្នឹង នៅក្នុងការទប់ស្កាត់ឬរារាំងមិនមានការស៊ីសំណូកសូកប៉ាន់»៕ (លោក សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី៩ ខែធ្នូ ឆ្នាំ២០២១)