សារ:សំខាន់​នៃ​ការបង្ហាញ​ទេពកោសល្យ​របស់​សិល្បករ​ខ្មែរ​វ័យ​ក្មេង​លើ​ឆាក​អន្តរជាតិ

កញ្ញា​ ទិត្យ កន្និដ្ឋា (ឆ្វេង) ជា​សិល្បការិនី​ខាង​ទស្សនីយភាព និង​លោក សុង សេង (ស្តាំ) ​ជា​ប្រធាន​គម្រោង​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ។

តើ​វា​មាន​សារៈសំខាន់​យ៉ាង​ដូចម្តេច​ សម្រាប់​សិល្បករ​វ័យ​ក្មេង​ ក្នុង​ការបង្ហាញ​ទេពកោសល្យ​របស់​ពួកគេ​នៅ​ក្នុង​ទីក្រុង​របស់​សហរដ្ឋ​អាមេរិក​?

Your browser doesn’t support HTML5

សារ:សំខាន់​នៃ​ ការបង្ហាញ​ទេពកោសល្យ​របស់​សិល្បករ​ខ្មែរ​វ័យ​ក្មេង​លើ​ឆាក​អន្តរជាតិ


ភ្នំពេញ៖ បន្ទាប់ពី​ខិតខំ​ប្រឹងប្រែង​រៀបចំ​ផែនការ​អស់​រយៈពេល​បី​ឆ្នាំ​មក អង្គការ​សិល្បៈ​ខ្មែរ​អមតៈ និង​ដៃគូ​នានា​របស់​ខ្លួន នឹង​នាំ​យក​សិល្បករ​ចំនួន​១២៥​នាក់ ដែល​ភាគ​ច្រើន​ជា​សិល្បករ​វ័យ​ក្មេង​ពី​ប្រទេស​កម្ពុជា​ទៅ​ទីក្រុង​ញូយ៉ក ដើម្បី​ប្រារព្ធ​មហោស្រព​សិល្បៈ​ខ្មែរ​ដ៏​ធំ​មួយ​នៅ​ទីនោះ។ តើ​វា​មាន​សារៈសំខាន់​យ៉ាង​ដូចម្តេច​ សម្រាប់​សិល្បករ​វ័យ​ក្មេង​ទាំង​នោះ ក្នុង​ការបង្ហាញ​ទេពកោសល្យ​របស់​ពួកគេ​នៅ​ក្នុង​ទីក្រុង​របស់​សហរដ្ឋ​អាមេរិក​នោះ? ដើម្បី​ដឹង​ចម្លើយ​នេះ លោក​ សាយ មុន្នី​នៃ​វីអូអេ នឹង​ជជែក​ពិភាក្សា​ជាមួយ​លោក សុង សេង ដែល​ជា​ប្រធាន​គម្រោង​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ និង​កញ្ញា​ ទិត្យ កន្និដ្ឋា ដែល​ជា​សិល្បការិនី​ខាង​ទស្សនីយភាព ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​នៅ​រាត្រី​នេះ។