សាក្សីជំនាញជាច្រើនថា លោក Chauvin បានប្រើកម្លាំងហួសប្រមាណ

Your browser doesn’t support HTML5

សាក្សីជំនាញជាច្រើនបាននិយាយកាលពីសប្តាហ៍មុនថា អតីតមន្រ្តីប៉ូលិសស្បែកសម្នាក់ដែលត្រូវបានចោទប្រកាន់ទាក់ទងនឹងការស្លាប់របស់បុរសជនជាតិអាមេរិកដើមកំណើតអាហ្រ្វិកគឺលោក George Floyd នោះ បានប្រើកម្លាំងហួសប្រមាណក្នុងការចាប់គាត់។ លោក Mike O’Sullivan រាយការណ៍ ពីទីក្រុង Los Angeles នៅសប្តាហ៍ទី ២ នៃការជំនុំជម្រះក្តីលោក Derek Chauvin អតីតប៉ូលិសក្រុង Minneapolis ដែលត្រូវបានចោទប្រកាន់ពីបទឃាតកម្មនិងការសម្លាប់លោក Floyd ដោយឥតគ្រោងទុកទៅលើ។ លោកពិន ស៊ីសុវណ្ណ ប្រែសម្រួល៕