រូបភាពជុំវិញពិភពលោក ០៨ កញ្ញា ២០២០

ទាហាន​ឆ័ត្រ​យោង​ឥណ្ឌូណេស៊ី​ចុះ​ចត​អំឡុងពេល​ហ្វឹកហាត់សមយុទ្ធយោធា Jalak Sakti ដែល​ធ្វើឡើង​នៅ​បន្ទាយអាកាសយ Sultan Iskandar Muda ក្នុងទីក្រុង Blang Bintang ខេត្ត Aceh។

មេដឹកនាំមីយ៉ាន់ម៉ា​អ្នក​ស្រី​អង់សា ស៊ូជី ពាក់ម៉ាស់ របាំង​មុខ និង​ស្រោមដៃ ក្នុងថ្ងៃដំបូង​នៃ​ការបើក​យុទ្ធនាការ​បោះឆ្នោត​នៅ​ទីស្នាក់ការ​បណ្តោះអាសន្ន​របស់គណបក្សប្រជាធិបតេយក្នុងរដ្ឋធានីណៃពិដោ។

អត្តពលិក​ប៉ាឡេស្ទីនលោក Ahmed Abu Hasira បង្ហាញសមត្ថភាព​អំឡុងពេលបិទទីក្រុង​ដោយសារ​ការ​រាតត្បាត​ជំងឺកូវីដ២៩​ក្នុង​ទីក្រុងហ្គាហ្សា។

ប៉ូលិស​បំបែក​ការ​វាយគ្នា​រវាង​អ្នក​គាំទ្រប្រធាធិបតី​សហរដ្ឋអាមេរិក​ដូណាល់ ត្រាំ និង​បាតុករ​គាំទ្រចលនាដើម្បីជីវិតពលរដ្ឋអាមេរិកាំងស្បែកខ្មៅដែលហៅជាភាសាអង់គ្លេសថា Black Lives Matter នៅខាងក្រៅ​អគារ Oregon State Capitol ក្នុងទីក្រុង Salem រដ្ឋ Oregon កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០។

សិស្ស​ជាច្រើន​រង់ចាំជាជួរ​មុន​នឹង​ចូល​ថ្នាក់រៀន​មួយ​នៅ​សាលា Luis Amigo ក្នុងទីក្រុង Pamplona ភាគខាងជើង​ប្រទេស​អេស្ប៉ាញ​កាលពីថ្ងៃទី​០៧ ខែកញ្ញា​ ឆ្នាំ២០២០។

អ្នក​ពន្លត់អគ្គិភ័យ​សំរាក​ពេល​កំពុងពន្លត់ភ្លើង​នៅ​ទីក្រុង Alpine រដ្ឋកាលីហ្វ័រញ៉ា។

អគារ​តូក្យូ(កណ្តាល) ត្រូវបានបំភ្លឺ​នៅពេល​មាន​ភ្ញៀវ​ទស្សនាក្នុងទីក្រុង​តូក្យូប្រទេស​ជប៉ុន។