រូបភាពជុំវិញពិភពលោក ០៨ កញ្ញា ២០១៦
នាង Katie Hensler មើលទៅវាលផ្កាឈូករ័ត្ននៅក្រុង Lawrence រដ្ឋ Kansas សហរដ្ឋអាមេរិក កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០១៦។ វាលផ្កាឈូករ័ត្ន ទំហំ៤០អា នេះបានទាក់ទាញអ្នកគយគន់រាប់ពាន់នាក់នៅអំឡុងពេលរដូវក្តៅ។
سفره هفت سین در تالار وزارت خارجه آمریکا
សមាជិកសភាអង់គ្លេសអ្នកស្រី Liz Saville-Roberts ត្រូវបានសុនខ Fiona ពីអង្គការ Dogs Trust លិតមុខ នៅអំឡុងពេលការប្រកួតសុនខប្រចាំឆ្នាំ Westminster Dog of the Year ក្នុងក្រុងឡុងដ៍។
រូបសំណាកមួយរចនាឡើងដោយសិល្បករលោក Manolo Valdes ត្រូវថតបាននៅ Place Vendome ក្រុងប៉ារីស ប្រទេសបារាំង។
សិស្សសាលាប៉ាឡេស្ទីន ក្នុងសំលៀកបំពាក់ជាជនធម្មយាត្រាមូស្លីម ដើររួមគ្នានៅទីលានធំមួយក្នុងក្រុង Gaza City អំឡុងពេលរៀនមេរៀនអំពីធម្មយាត្រា Hajj ទៅកាន់ក្រុង Mecca ប្រទេសអារ៉ាប៊ី សាអូឌីត។
ក្រុមអ្នករបាំធ្វើការសម្តែងនៅពិធីប្រគល់ពានរង្វាន់ Seoul International Drama ក្នុងក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
អ្នកជិះសេះជនជាតិកៀហ្ស៊ីស្តង់ប្រកួតក្នុងល្បែងប្រពៃណី Buzkhashi ដែលត្រូវបានស្គាល់តាមឈ្មោះថា Kok-Boru ឬ Oglak ផងដែរនោះ នៅអំឡុងពេលការប្រកួត World Nomad Games 2016 ក្នុងក្រុង Cholpon-Ata តាមបណ្តោយច្រាំងបឹង Issyk-Kul ដែលស្ថិតនៅចម្ងាយប្រមាណ ២៧០ គីឡូម៉ែត្រខាងក្រៅរដ្ឋធានីប៊ីស្កេក។
កីឡាករកៅអីរុញលោក Aaron 'Wheelz' Fotheringham ធ្វើការលោតបង្វិលខ្លួនឆ្លងអក្សរ O ធំមួយ នៅអំឡុងពេលការសម្ពោធកីឡាប៉ារ៉ាឡិមពិកក្រុង Rio ឆ្នាំ២០១៦ នៅឯកីឡាដ្ឋាន Maracana ក្នុងក្រុង Rio de Janeiro ប្រទេសប្រេស៊ីល កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦។
កីឡាករប៉ារ៉ាឡិមពិកផ្នែករត់ប្រណាំងលោក Marcia Malsar ដួល ពេលកាន់ភ្លើង អំឡុងពេលសម្ពោធកីឡាប៉ារ៉ាឡិមពិកក្រុង Rio ឆ្នាំ២០១៦ នៅឯកីឡាដ្ឋាន Maracana ក្នុងក្រុង Rio de Janeiro ប្រទេសប្រេស៊ីល កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦។
ក្រុមស្រ្តីជំនឿស៊ប់លើកខ្អមដាក់លើក្បាលនៅស្របពេលដែលពួកគេចូលរួមក្នុងពិធីកំណត់ការបញ្ចប់នៃពិធីបុណ្យ Jhulelal Chaliha ដែលជាពិធីបុណ្យតមអាហាររយៈពេល ៤០ថ្ងៃនៅសហគមន៍ Sindhi ក្នុងក្រុង Ahmedabad ប្រទេសឥណ្ឌា។
ព្រះអាទិត្យលិចពីលើតំបន់ Gaza Strip ដែលត្រូវថតបានពីប្រទេសអ៊ីស្រាអែល។
និស្សិតយោធាចូលរួមនៅក្នុងការប្រកួតបត់កម្រាលសម្រាប់ដេកនៅអំឡុងពេលលំហាត់ហ្វឹកហ្វឺនយោធាមួយនៅអំឡុងពេលចាប់ផ្តើមឆមាសសិក្សាថ្មីនៅក្រុង Hengyang ខេត្ត Hunan ប្រទេសចិន។
កម្មករម្នាក់ដើរជិតស្ពានផ្លូវរថភ្លើងបែកបាក់មួយ ដែលស្ពាននេះភ្ជាប់ប្រទេសប៊ូគីណា ហ្វាសូទៅកាន់ប្រទេសកូតឌីវ័រ ក្នុងក្រុង Dimbokro ប្រទេសកូតឌីវ័រ។