រូបភាពជុំវិញពិភពលោក ០៧ កញ្ញា ២០១៦

ជន​​ធម្មយាត្រា​មូស្លីម​ពិនិត្យ​មើល​រូង​ Hera នៅ​កំពូល​ភ្នំ Mount Al-Noor នៅ​មុន​ពេល​ធម្មយាត្រា​ Haj ប្រចាំ​ឆ្នាំ​នៅ​ក្រុង Mecca ប្រទេស​អារ៉ាប៊ី សាអូឌីត កាល​ពី​ថ្ងៃ​ទី០៧ ខែ​កញ្ញា ឆ្នាំ​២០១៦។ 

យានអវកាស Soyuz TMA-20M ចុះ​ចត​ជាមួយ​នឹង​អវកាសយានិក​ក្នុង​​ដំណើរ​ហោះហើរ​ក្នុង​លំហ​ Expedition 48 លោក Jeff Williams អវកាសយានិក​រុស្ស៊ី​លោក Alexey Ovchinin និង​លោក​ Oleg Skripochka នៃ​ស្ថានីយ​អវកាស​រុស្ស៊ី Roscosmos ជិត​ក្រុង Zhezkazgan ប្រទេស​កាហ្សាស្តង់។ 

អវកាសយានិក​របស់​អង្គការ​ណាសា​លោក Jeff Williams (ខាង​ឆ្វេង) អវកាសយានិក​រុស្សី​លោក Alexey Ovchinin (កណ្តាល) និង​លោក Oleg Skripochka នៃ​ស្ថានីយ​អវកាស​រុស្ស៊ី Roscosmos ​ស្ថិត​នៅ​ខាង​ក្នុង​យាន​ Soyuz TMA-20M មុន​ពេល​ចុះចត​នៅ​តំបន់​ដាច់ស្រយាល​ជិត​កុ្រង​ Zhezkagan ប្រទេស​កាហ្សាស្តង់។ 

ផ្សែង​អ័ព្ទ​គ្រប​ដណ្តប់​លើ​​ជ្រលង​ភ្នំ Inntal ខណៈ​ពេល​ព្រះអាទិត្យ​រះ​ពី​លើ​ភ្នំ Hundskopf នៅ​ភូមិ Gnadenwald ភាគ​ខាង​កើត​ប្រទេស​អូទ្រីស។ 

ជន​ចំណាកស្រុក​ស៊ីរី​វិល​ត្រឡប់​ទៅ​ក្រុង​ Jarabulus វិញ​តាម​ច្រក​ទ្វារ Karkamis នៅ​តំបន់​ Kili ភាគ​ខាង​ត្បូង​ប្រទេស។ 

កម្មករ​ដាក់​បន្លា​លួស​នៅ​លើ​របង​មួយ​តាម​បណ្តោយ​កំពង់ផែ Calais ដើម្បី​កុំ​ឲ្យ​ការពារ​ជនចំណាកស្រុក​ហក់​ឡើង​លើ​ឡាន​ដឹក​ទំនិញ នៅ​ប្រទេស​បារាំង។ 

អាជីវករ​លក់​សត្វ​គោ​​ជនជាតិ​យេម៉ែន​រង់ចាំ​អតិថិជន​ ស្របពេល​ជន​មូស្លីម​ត្រៀមលក្ខណៈ​សម្រាប់​ពិធីបុណ្យ​បូជាយញ្ញ​ Eid al-Adha នៅ​ផ្សារ​មួយ​ក្នុង​ក្រុង​សាណា ប្រទេស​យេម៉ែន។

Thai-German national David Pfizenmaier walks through a traffic intersection holding a sign encouraging Thais to vote in the upcoming election in Bangkok, Thailand.

បុគ្គលិក​ផ្តល់​ជំនួយ​ថត​រូប​ជាមួយ​នឹង​សុនខ​នៅ​ផ្ទះ​ចិញ្ចឹម​សុនខ​អនាថា​​នៅ​ក្រុង​ Los Teques ប្រទេស​វេណេស៊ុយអេឡា។ ប្រជាជន​វេណេស៊ុយអេឡា​មាន​ការ​លំបាក​នៅ​​ក្នុង​ការ​ចិញ្ចឹម​សុនខ​របស់​ខ្លួន ខណៈ​ពេល​​វិបត្តិសេដ្ឋកិច្ច​ដែល​មិនធ្លាប់​មាន​ពី​មុន​មក​កំពុង​នាំ​ឲ្យ​មាន​កំណើន​សត្វ​​អនាថា​នៅ​តាម​ដង​ផ្លូវ​ សួនច្បារ និង​ជម្រក​បណ្តោះអាសន្ន​នានា។ 

រូប​សំណាក​សត្វ​ខ្លាឃ្មុះ​ផេនដា​ឈរ​លើ​ដី​ក្នុង​ទីធ្លា​រោងចក្រ DPCA Chengdu ក្នុងក្រុង Chengdu ប្រទេស​ចិន។ 

កីឡាករ Luis Suarez នៃ​ប្រទេស​អ៊ុយរូហ្គាយ​ ស្រែក​​ក្នុង​សភាព​ឈឺចាប់ បន្ទាប់​ពី​ត្រូវ​បាន​ធ្វើ​ឲ្យ​ដួល​ក្នុង​តំបន់​ប៉េណាំងទី​អំឡុងពេល​ការ​ប្រកួត​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​ ២០១៨ រវាង​ប្រទេស​អ៊ុយរូហ្គាយ និង​ប៉ារ៉ាហ្គាយ​ក្នុង​ក្រុង​ម៉ុងតេវីដេអូ ប្រទេស​អ៊ុយរូហ្គាយ កាល​ពី​ថ្ងៃ​ទី​០៦ ខែ​កញ្ញា ឆ្នាំ​២០១៦។