រូបភាព​ជុំវិញ​ពិភពលោក ០៦ កញ្ញា ២០២០

បាតុកម្ម​កាត់​ទង់ជាតិ​បេឡារុស​ដើរ​ក្បួន​នៅ​ក្នុង​ការ​ប្រមូលផ្តុំ​អ្នក​គាំទ្រ​ក្រុម​ប្រឆាំង​មួយ​នៅ​ក្នុង​ក្រុង Minsk។

សមាជិក​នៃ​កងទ័ព​អាកាស​ប៉ាគីស្ថាន​ឈរ​យាម​នៅ​ព្រះវិហារ Muhammad Ali Jinnah នៅ​ក្នុង​កម្មវិធី​ដែល​ប្រារព្ធ​ឡើង​នៅ​ទិវា​ការពារ​រដ្ឋ ឬ​ទិវា​រំឭក​ដល់​វិញ្ញាណក្ខន្ធ​របស់​យុទ្ធជន​ប៉ាគីស្ថាន នៅ​ក្នុង​ក្រុង Karachi។

សមាជិក​នៃ​ក្រុម​ Ocean Rebellion ចូលរួម​ក្នុង​ការ​តវ៉ា​មួយ​ដែល​មាន​ឈ្មោះ​ថា Extinction Rebellion នៅ​ក្នុង​ក្រុង​ឡុងដ៍។

ប៉ូលិស​ប្រើប្រាស់​សារធាតុ​គីមី និង​គ្រាប់​រំសេវ​ដើម្បី​បំបែក​ក្រុម​អ្នក​តវ៉ា​នៅ​ក្នុង​បាតុកម្ម​មួយ​នៅ​ក្នុង​ក្រុង Portlan រដ្ឋ Oregon សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០។

កីឡាករ Tadej Pogacar មក​ពី​ស្លូវ៉ាគី​ជិះ​ឆ្លង​កាត់​ខ្សែ​បន្ទាត់​ចុង​ក្រោយ​ ហើយ​ទទួល​បាន​ជ័យជម្នះ​នៅ​ក្នុង​វគ្គ​ទី៩ នៃ​ការ​ប្រណាំង​កង់ Tour de France ដែល​មាន​ចម្ងាយ​១៥៣គ.ម. ដែល​ចាប់​ផ្តើម​នៅ​ក្នុង​សង្កាត់ Pau និង​បញ្ចប់​នៅ​ក្នុង​សង្កាត់ Laruns ប្រទេស​បារាំង។

កប៉ាល់​នានា​បាន​បោះ​យុថ្កា​នៅ​ផែ​មួយ​ក្នុង​ក្រុង Busan ប្រទេស​កូរ៉េខាងត្បូង។ ទីភ្នាក់ងារ​អាកាសធាតុ​របស់​កូរ៉េខាងត្បូង​បាន​និយាយ​ថា ព្យុះ Haishen នឹង​បោកបក់​ទៅ​លើ​ឆ្នេរ​ភាគ​ខាង​លិច​នៃ​ឧបទ្វីប​កូរ៉េ ដោយ​មាន​ភ្លៀង និង​ខ្យល់​ខ្លាំង។

ស្ត្រី​ម្នាក់​ដាក់​តុកកែ​ពីរ​ក្បាល​នៅ​លើ​ស្មា​របស់​គាត់​នៅ​ការ​តាំង​ពិព័រណ៍ Pet Expo Thailand ក្នុង​ក្រុង​បាងកក​ ប្រទេស​ថៃ។

អ្នក​ពន្លត់​អគ្គិភ័យ​ដើរ​ជាជួរ​ក្នុង​ពេល​មាន​ភ្លើង​ឆេះ​ព្រៃ​មួយ​នៅ​ក្នុង​ក្រុង Yucaipa រដ្ឋ California។

សមាជិក​ក្រុម​អ្នក​លេង​ស្ថិត​នៅ​ក្នុង​បន្ទប់​ចំរឹង​ដែក​មួយ​នៅ​ពន្ធនាគារ Quezaltepeque ក្នុង​ពេល​ធ្វើ​ទស្សនកិច្ច​របស់​សារព័ត៌មាន​មួយ នៅ​ក្នុង​ក្រុង Quezaltepeque ប្រទេស​អែលសាល់វ៉ាឌ័រ។

ទូក​មួយ​ស្ថិត​នៅ​ក្នុង​ទឹក​រលក​មួយ​ដែល​កើត​ចេញ​ពី​រលក​នៃ​ទូក​របស់​អ្នក​គាំទ្រ​លោក​ប្រធានាធិបតី Donald Trump ក្នុង​ក្បួន​ជិះ​ទូក​មួយ​នៅ​លើ​បឹង Travis ក្បែរ​ក្រុង Lakeway រដ្ឋ Texas កាលពី​ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០។

កីឡាករ​ប្រណាំង​រថយន្ត Pierre Gasly មក​ពី​ប្រទេស​បារាំង​បង្ហាញ​អារម្មណ៍​របស់​ខ្លួន​នៅ​លើ​ឆាក បន្ទាប់​ពី​ឈ្នះ​ការ​ប្រកួត Formula One Grand Prix​ នៅ​ទីលាន​ប្រកួត Monza នៅ​ក្នុង​ក្រុង Monza ប្រទេស​អ៊ីតាលី។

លោក Josef Koeberl កំពុង​ឈរ​នៅ​ក្នុង​ទឹកកក​ដើម្បី​បំបែក​កំណត់ត្រា​ពិភពលោក​សម្រាប់​ការ​ស្ថិត​នៅ​ក្នុង​ទឹកកក​នៅ​ក្នុង​ក្រុង Melk ប្រទេស​អូទ្រីស កាលពី​ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០។

មនុស្សម្នា​ចូលរួម​នៅ​ក្នុង​ការ​ចែវ​ទូក​ប្រពៃណី​ប្រចាំ​ឆ្នាំ​ដែល​មាន​ឈ្មោះ​ថា Historical Regatta នៅ​តាម​ប្រឡាយ Grand Canal ក្នុង​ក្រុង Venice ប្រទេស​អ៊ីតាលី។

លោក Bob Baffert ដែល​ជា​អ្នក​បង្វឹក​ម្នាក់​បាន​ធ្លាក់​មក​ដី នៅ​ពេល​ដែល​លោក Jockey John Velazquez ព្យាយាម​គ្រប់គ្រង​សេះ​ឈ្មោះ Authenti នៅ​ក្នុង​ឆាក​សម្រាប់​អ្នក​ឈ្នះ បន្ទាប់​ពី​បាន​ឈ្នះ​ការ​ប្រកួត​ Kentucky Derby លើក​ទី១៤៦​នៅ​ទីលាន Churchill Downs កាលពី​ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ ក្នុង​ក្រុង Louisville រដ្ឋ Kentucky។