រូបភាពជុំវិញពិភពលោក ០៦ កញ្ញា ២០១៩
អ្នករស់នៅតំបន់កាស្មៀរកំពុងរត់នៅក្នុងទីក្រុង Srinagar នៅពេលដែលសន្តិសុខឥណ្ឌា (នៅក្រៅរូបថត) បាញ់គ្រាប់បែកបង្ហូរទឹកភ្នែក ក្នុងពេលមានការប៉ះទង្គិចគ្នា បន្ទាប់ពីរដ្ឋាភិបាលឥណ្ឌាបានដកឋានៈពិសេសក្នុងរដ្ឋធម្មនុញ្ញសម្រាប់តំបន់កាស្មៀរ។
ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងខិតខំពន្លត់អគ្គិភ័យនៅឃ្លាំងទំនិញមួយ នៅទីក្រុង Almaty ប្រទេសកាហ្សាក់ស្ថាន។
បដានានាដែលគេដាក់ដើម្បីជាការចងចាំដល់ស្រីជាច្រើនដែលត្រូវបានសម្លាប់ដោយដៃគូ ឬអតីតដៃគូ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
មនុស្សសែងធុងដាក់ស្រាបៀរ នៅមុនពេលប្រារព្ធពិធី Saint-Arnould នៅប្រាសាទ Saint Gudula ក្នុងទីក្រុងប៊្រុចសែល ប្រទេសប៊ែលហ្ស៊ិក។
ក្រុមបាតុករកាន់បដាក្នុងពេលធ្វើបាតុកម្មនៅស្រុក Mong Kok ទីក្រុងហុងកុង ប្រទេសចិន។
កងកម្លាំងទ័ពអាកាសអ៊ីតាលី Frecce Tricolori សម្ដែងក្នុងពេលបង្ហាញសមត្ថភាពយន្តហោះ នៅទីក្រុង Zeltweg ក្នុងតំបន់ភ្នំ Styria ប្រទេសអូទ្រីស។
លោក Paul McCartney អតីតសមាជិកក្រុមចម្រៀង The Beatles ស៊ីញ៉េលើសៀវភៅរបស់លោកដែលមានចំណងជើងថា «Hey Grandude!» នៅក្នុងពេលបើកសម្ពោធ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។
អ្នកដើរក្បួនធម្មយាត្រាម្នាក់កំពុងបួងសួងនៅក្បែរទីសក្ការៈសម្រាប់អ្នកម្ដាយ Virgin Mary (សាសនាគ្រិស្ត) នៅភូមិ Harissa នៅជិតទីក្រុងបេរូត ប្រទេសលីបង់។
ព្រះសង្ឃពុទ្ធសាសនាដែលទើបបួសថ្មីៗ កំពុងជិះទោងយោល នៅកន្លែងកម្សាន្តមួយ នៅទីក្រុង Dharmsala ប្រទេសឥណ្ឌា។
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson ត្រូវបានគេណែនាំបង្ហាញនៅជុំវិញចម្ការ Darnford នៅក្រុង Banchory ជិតទីក្រុង Aberdeen ប្រទេសស្កុតលែន។
ផ្កាឈូករ័ត្ននៅក្នុងវាលនៃជាយក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។