រូបភាព​ជុំវិញ​ពិភពលោក ០៦​ កញ្ញា ២០១៧

ទាហាន​ម្នាក់​សម្តែង​​នៅ​ក្នុង​ជួយ​សង្រ្គោះ​សាកល្បង​ក្នុង​ពិធី​មួយ​អបអរ​កិច្ច​ការពារ​ប្រទេស​ប៉ាគីស្ថាន​នៅ​ទីក្រុង  Lahore។

កាមេរ៉ា​របស់​ស្ថានីយ​អវកាស​អន្តរជាតិ​បាន​ចាប់​យក​រូបភាព​ដ៏​រន្ធត់​របស់​ព្យុះ​ Irma ខណ​ដែល​វា​បាន​ធ្វើ​ឲ្យ​ដី​បាក់​នៅ Caribbean។ ព្យុះ​កម្រិត​ទី​០៥​ដែល​មាន​កម្លាំង​១៨៥ ម៉ាយ​ក្នុង​មួយ​ម៉ោង​បាន​ធ្វើ​ឲ្យ​ដី​បាក់​​ នៅ​កោះ​មួយ​ចំនួន​នៅ​ពេល​ដែល​វា​បាន​បន្ត​ដំណើរ​ទៅ​ភាគខាងលិច។

ប៉ូលិស​កំពុង​យាម​ល្បាត​ខណ​ដែល​ព្យុះ Irma បាន​វាយ​ប្រហារ​ទីក្រុង San Juan នៃ​ប្រទេសព័រតូរីកូនិង​កោះ​នៅភាគ​ខាងជើង​សមុទ្រ Caribbean។

អ្នក​បើកបរ​កំពុង​ធ្វើដំណើរ​ទៅ​ភាគខាងជើង​ តាម​ដង​ផ្លូង​​ US 1 ក្នុង​ទីក្រុង Key Largo រដ្ឋ Florida ដើម្បី​ត្រៀម​សម្រាប់​ព្យុះ Irma។ មន្រ្តី​ទីក្រុង បាន​ប្រកាស​​ឲ្យ​មាន​ការជម្លៀស​ជាចាំ​បាច់ សម្រាប់​​ភ្ញៀវ​ទេសចរដោយ​ប្រជាជន​នឹង​ចាកចេញ​នៅ​ថ្ងៃបន្ទាប់។

បុរស​ពីរនាក់​កំពុង​ជញ្ជូន​ល្ពៅ​យក្សអាត្លង់ទិកដែល​ត្រូវ​បានគេ​ដាំ​ប្រហែល​៦​ខែ​ហើយ​ឥឡូវ​មាន​ទម្ងន់​ជាង​៤៣០គីឡូក្រាម​មុន​នឹង​វា​ត្រូវ​ដាក់បង្ហាញ​នៅ​សាកលវិទ្យាល័យ​ Botanic Garden ក្នុង​ទីក្រុង​មូស្គូ​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃទី​០៥ កញ្ញា ២០១៧។

ជញ្ជាំង​អគារ​សារមន្ទីរ​ David Museum ត្រូវ​បាន​គេ​បាញ់ភ្លើងឡេស៊ែរដោយ​ប្រើ​បច្ចេកវិទ្យាទំនើបពីក្រុម​ហ៊ុន​ឌីជីថល​អង់គ្លេស(British company Digital Projection)  ក្នុង​កម្មវិធី​សំឡេង​និង​ពន្លឺភ្លើង​ហៅថា «រាត្រី​ដ៏​អស្ចារ្យ» បង្កើត​ដោយ​ក្រុង​ហ៊ុនបារាំង Skertzo ក្នុង​ទីក្រុងចាស់​ Jerusalem កាលពី​ថ្ងៃទី​០៥ កញ្ញា ២០១៧។

បាតុករ​កំពុង​រាំ​នៅ​ខាងមុខប៉ូលិស​កូបកម្ម​អំឡុង​ការហែក្បួន​មួយ​ធ្វើឡើង​ដោយ​និស្សិត​ដែល​ស្នើ​សុំ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ប្រព័ន្ធអប់រំ​នៅ​ក្នុង ទីក្រុង​ Santiago ប្រទេស​ឈីលី​កាលពី​ថ្ងៃទី​០៥ កញ្ញា ២០១៧។
 

វ៉ែនតា​​ 3D ធ្វើឡើង​ពី​កាក​សំណល់​ត្រូវ​គេ​តាំង​នៅ w.r.yuma ក្នុង​ទីក្រុង​ Antwerp ប្រទេស​ប៊ែលហ្ស៊ិក។

លោកស្រី​ Judy Weatherly​ អ្នក​គាំទ្រ​ម្នាក់​នៃ Deferred Action for Childhood Arrivals (DACA) បាន​លើក​ផ្លាក​នៅ​ក្នុង​បាតុកម្ម​មួយ​នៅ​ខាងក្រៅ​អគារសហព័ន្ធ​ក្នុង​ទីក្រុង​ San Francisco រដ្ឋ California កាល​ពី​ថ្ងៃទី​០៥ កញ្ញា ២០១៧។ ប្រធានាធិបតី​ត្រាំ​បាន​ រុះ​រើ​  DACA​ ដែល​ជាកម្មវិធី​របស់រដ្ឋាភិបាល​ដើម្បី​ការពារ​យុវជន​ចំណាកស្រុក​រាប់ពាន់​នាក់​ដែល​ត្រូវ​បាន​ចូល​មក​ក្នុង​ប្រទេស​ដោយ​ខុស​ច្បាប់។

ស្រ្តី​ម្នាក់​កាន់អាវុធ​មួយ​ក្នុង​ថ្ងៃរំឮក​ទិវា​ការពារជាតិ​ នៅ​បន្ទាយអាកាស Nur Khan  ក្នុង​ទីក្រុង​អ៊ីស្លាម៉ាបាដ។

ប្រជាជន​ដុត​រូបសំណាក​ក្រដាស​នៃអាទិទេពចិន ​ «Da Shi Ye» ឬ​ «ព្រះ​ការពារ​ខ្មោច» ក្នុង​ពិធី Chinese Hungry Ghost ទីក្រុង​គូឡាឡាំពួរ​ប្រទេស​ម៉ាឡេស៊ី។