រូបភាព​ជុំវិញ​ពិភពលោក ០៦ កញ្ញា ២០១៦

ទាហាន​ប៉ាគីស្ថាន​សម្តែង​នៅ​ក្នុង​ពិធី​មួយ​ដើម្បី​ប្រារព្ធ​ទិវា​ការពារ​ជាតិ​នៅ​ក្នុង​ក្រុង Lahore ប្រទេស​ប៉ាគីស្ថាន។

ក្មេង​ស្រី​ម្នាក់​កាន់​កាំភ្លើង​នៅ​ពី​មុខ​ស្រ្តីៗ​ដែល​មាន​ភាព​ស្មោះស្ម័គ្រ​នឹង​ចលនា Houthi ដែល​ចូលរួម​នៅ​ក្នុង​ការ​ដើរ​ក្បួន​ដើម្បី​បង្ហាញ​ការ​គាំទ្រ​សម្រាប់​ចលនា​នេះ​នៅ​ក្នុង​ក្រុង​សាណា ប្រទេស​យេម៉ែន។

អ្នក​មាន​ជំនឿ​ជាច្រើន​កាន់​រូប​សំណាក​របស់​ព្រះ​គណេស​របស់​ហិណ្ឌូ នៅ​ក្នុង​សមុទ្រ​អារ៉ាប់​នៅ​ថ្ងៃទី២​នៃ​ពិធីបុណ្យ Ganesh Chaturthi នៅ​ក្នុង​ក្រុង Mumbai ប្រទេស​ឥណ្ឌា។

ក្រុម​ទាហាន​កិត្តិយស​ត្រៀម​ខ្លួន​សម្រាប់​ការ​អញ្ជើញ​មក​ដល់​របស់​លោក Francois Hollande ប្រធានាធិបតី​បារាំង នៅ​វិមាន​ប្រធានាធិបតី​នៅ​ក្នុង​ក្រុង​ហាណូយ ប្រទេស​វៀតណាម។

ព្រាប​មួយ​ហ្វូង​ហើរ​នៅ​ពី​លើ​វាល​មួយ​នៅ​ជាយ​ក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់។

រថក្រោះ​របស់​រុស្ស៊ី​ធ្វើ​ការ​បាញ់​ប្រហារ​នៅ​ក្នុង​សមយុទ្ធ​មួយ​នៅ​ក្នុង​វេទិកា​បច្ចេកទេស​យោធា​អន្តរជាតិ​ «ARMY-2016» នៅ​ក្នុង​តំបន់​មូស្គូ។

បុរស​ម្នាក់​ដែល​តុបតែង​ជា​ «សេ្តច​ប្រជៀវ» ដើរ​តាម​ផ្លូវ​ នៅ​ពេល​គាត់​ចូលរួម​នៅ​ក្នុង​ការ​ប្រារព្ធ​ពិធី​ដាច់​យប់​ដែល​មាន​ឈ្មោះ​ថា J'Ouvert នៅ​មុន​ការ​ដើរ​ក្បួន​ West Indian-American Carnival Day ប្រចាំ​ឆ្នាំ នៅ​ក្នុង​សង្កាត់ Brooklyn ក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦។

ស្រ្តី​ម្នាក់​ជញ្ជូន​ឥដ្ឋ​នៅ​ក្នុង​ជំរំ Abu Shock IDPs នៅ​ក្នុង​ក្រុង Al Fashir ប្រទេស​ស៊ូដង់។

អ្នក​ធ្វើ​ដំណើ​នៅ​លើ​កប៉ាល់​ដំណើរ​កម្សាន្ត​មយយ​ឆ្លង​កាត់​កប៉ាល់​ដ៏​ធំ​មួយ​ឈ្មោះ Motor Yacht A របស់​មហាសេដ្ឋី​រុស្ស៊ី Andrey Melnichenko នៅ​ក្នុង​ទន្លេ Thames នៅ​ក្នុង​ក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស កាលពី​ថ្ងៃទី៦ ខែកញ្ញា​ឆ្នាំ២០១៦។