រូបភាព​ជុំវិញ​ពិភពលោក​ ៦ កញ្ញា ២០១៥

ទាហាន​នៃ​កងពល​ធំ​លេខ​៤៤​ អោប​ប្រពន្ធ​ និង​កូន​របស់​គាត់​នៅ​ស្ថានីយ៍​រថភ្លើង​នៅ​ក្នុង​ក្រុង Kyiv បន្ទាប់​ពី​ត្រឡប់​ពី​សមរភូមិ​ជួរ​មុខ​នៅ​តំបន់​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន។

ប៉ូលិស​ស្រី​នៅ​តាម​ព្រំដែន​អាល្លឺម៉ង់​ម្នាក់​ដែល​ស្ថិត​នៅ​ស្ថានីយ៍​រថភ្លើង​នៃ​ព្រលាន​យន្តយោះ​ Frankurt ប្រតិកម្ម​បន្ទាប់​ពី​ជន​ចំណាក​ស្រុក​រាប់​សិប​នាក់​ចាកចេញ​ពី​រថភ្លើង​ដោយ​មិន​បាន​ ដែល​រថភ្លើង​នេះ​ធ្វើ​ដំណើរ​មក​ស្ថានីយ៍​ Keleti ក្នុង​ក្រុង Budapest របស់​ប្រទេស​ហុងគ្រី។

មនុស្ស​ម្នា​កាន់​បដា​ដែល​សរសេរ​ថា «សន្តិភាព» និង «ប្លុក​សន្តិភាព» និង​បាន​ធ្វើ​ការ​ប្រមូល​ផ្តុំ​គ្នា​មួយ​ដែល​រៀបចំ​ដោយ​ក្រុម​ Peace Bloc ដើម្បី​អំពាវនាវ​ឲ្យ​មាន​សន្តិភាព នៅ​ក្នុង​ក្រុង Istanbul ប្រទេស​តួកកី។

ទាហាន​វាយ​ឆ្មក់​ចុះ​ពី​លើ​ឧទ្ធម្ភាគចក្រ​ដោយ​ប្រើ​ខ្សែ​ពួរ​ ក្នុង​ពេល​ហ្វឹកហ្វឺន​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​នៅ​សាកលវិទ្យាល័យ Hasanuddin ក្នុង​ក្រុង​ Makassar ខេត្ត South Sulawesi ប្រទេស​ឥណ្ឌូនេស៊ី នៅ​ក្នុង​រូបថត​ដែល​ថត​ដោយ Antara Foto។

អ្នក​ប្រណាំង​ទូក​ហាត់​សម​នៅ​ពេល​ព្រឹក​ ក្នុង​ការ​ប្រកួត​ជើង​ឯក​ចែវ​ទូក​ពិភពលោក ក្នុង​បឹង​ Aiguebelette ប្រទេស​បារាំង។

អ្នក​ភូមិ និង​ទាហាន​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​នៅ​លើ​វាល​មួយ​ក្នុង​តំបន់​ Rimbo Panjang ខេត្ត Riau ប្រទេស​ឥណ្ឌូនេស៊ី។ ភ្លើង​ឆេះ​ព្រៃ​ជាច្រើន​ដែល​បណ្តាល​មក​ពី​ការ​ឆ្ការ​ព្រៃ​ខុស​ច្បាប់​នៅ​លើ​កោះ​ស៊ូម៉ាត្រា​តែងតែ​មាន​ផ្សែង​ខ្មួល​ខ្មៅ​រាលដាល​ទៅ​ប្រទេស​ជិត​ខាង។

មេ​តាប៉ែ​កំពប់​ នៅ​ពេល​យុវជន​ឥណ្ឌា​បំបែក​ក្អម​ដែល​ពោរពេញ​ទៅ​ដោយ​មេ​តាប៉េ​ ហើយ​ត្រូវ​បាន​គេ​ព្យួរ​នៅ​ខាង​លើ។ នេះ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ Janmashtami នៅ​ក្នុង​ក្រុង Mumbai។ ពិធី​បុណ្យ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​រំលឹក​ដល់​ថ្ងៃ​ដែល​ព្រះ​ Krishna របស់​សាសនា​ហិនឌូ​បាន​ប្រសូត្រ​ និង​ជា​ពិធី​ដើម្បី​រំលឹក​ពី​សាច់​រឿង​ដែល​ព្រះ Krishna លួច​ប៊ឺ​ក្នុង​កុមារភាព​របស់​ទ្រង់។

យុវជន​ឥណ្ឌា​បញ្ចៀត​គ្នា​ដើម្បី​បំបែក​ក្អម​ដែល​ពោរពេញ​ទៅ​ដោយ​មេ​តាប៉ែ​ដែល​ត្រូវ​បាន​គេ​ព្យួរ​នៅ​ខាង​លើ ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ Janmashtami នៅ​ក្នុង​ក្រុង Mumbai។

ក្មេងៗ​ជនជាតិ​ហ្វីលីពីន​លេង​នៅ​លើ​យន្តហោះ​ដែល​ត្រូវ​បាន​គេ​ទុក​ចោល​ឈ្មោះ​ថា McDonnell Douglas DC-9។ វា​ត្រូវ​បាន​គេ​ទុក​ចោល​នៅ​លើ​ដី​វាល​ក្បែរ​ផ្ទះ​របស់​ពួកគេ​នៅ​ក្នុង​ជាយ​ក្រុង​ Paranaque ខាង​ត្បូង​នៃ​រដ្ឋធានី​ម៉ានីលល ប្រទេស​ហ្វីលីពីន។

កីឡាករ Wayne Rooney របស់​អង់គ្លេស​ (រូប​ស្តាំ) ឃុំ​ (បាំង) ខ្លួន​របស់​គាត់​ក្នុង​ពេល​ការ​ប្រកួត​ទល់​នឹង​ក្រុម​ San Marino ដើម្បី​ទៅ​ប្រកួត​យក​ពាន់​រង្វាន់ Euro ២០១៦ នៅ​ក្នុង​ស្តាត​អូឡាំពិច​ ក្នុង​ក្រុង Serravalle ប្រទេស​សាំងម៉ារ៉ាំង (San Marino) កាលពី​ថ្ងៃទី៥ ខែកញ្ញា​ ឆ្នាំ២០១៥។