រូបភាពជុំវិញពិភពលោក ០៥ កញ្ញា ២០១៨

កីឡាករ​​​​រុស្ស៊ី​និងកាហ្សាក់ស្ថាន​កំពុងលេង​កីឡាប្រពៃណី​អាស៊ាន​ Buzkashi ក៏​ត្រូវ​បាន​ស្គាល់​ថា​ Kok-Boru ឬ Oglak Tartis អំឡុង​ការប្រកួត​កីឡា​ World Nomad Games 2018 ក្នុង​ទីក្រុង​ Cholpon-Ata ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន។

ទិដ្ឋភាពពី​អាកាស​មួយ​បង្ហាញ​ពី​រថយន្ត​ជាច្រើន​​គរ​លើ​គ្នា​ដោយ​សារ​មាន​ខ្យល់​ខ្លាំង​ក្នុង​ទីក្រុង Kobe បន្ទាប់​ពី​ខ្យល់ព្យុះ​ទីហ្វុង​ Jebi បោកបង់​ឆ្នេរ​ខាងលិច​នៃ​ប្រទេស​ជប៉ុន។

កូន​សត្វ​តោ​មួយ​ក្បាល​ដែល​អ្នកស្រាវជ្រាវ​ឧទ្យានជាតិ​បាន​រកឃើញ​កាលពី​ខែ​សីហា​នៅ​តំបន់ដាច់ស្រយាល​មួយនៃ​ភ្នំ Santa Monica រដ្ឋ​កាលីហ្វ័រញ៉ា​។

បាតុករ​សម្រុក​ចូល​អគារ​របស់​រដ្ឋា​ភិបាល​អំឡុង​បាតុកម្ម​មួយ​ប្រឆាំង​ទាមទារ​ឲ្យ​មាន​សេវាកម្ម​សាធារណៈល្អ​និង​ការងារ​បន្ថែម​ក្នុង​ទីក្រុង​ Basra ប្រទេស​អ៊ីរ៉ាក់​កាលពី​ថ្ងៃទី​០៤ កញ្ញា​ ឆ្នាំ ២០១៨។

ទិដ្ឋភាពពី​អាកាស​មួយ​បង្ហាញនាវា​មួយ​បាក់ជាពីរ​ដែល​បណ្តាល​មកពី​ខ្យល់​ព្យុះ​ទីហ្វុង Jebi ក្នុង​ទីក្រុង​ Nishinomiya ប្រទេស​ជប៉ុន។

សិល្បករ​ជនជាតិ​អ៊ីស្រាអែល Sigalit Landau សំឡឹង​មើល​ស្នាដៃ​របស់​ខ្លួន​នៅ​ខាង​លើ​ នៅ​ភាគ​ខាងត្បូង​សមុទ្រខ្មៅប្រទេស​អ៊ីស្រាអែល។

នាង Jordan Carambat ដើរ​ចូល​ក្នុង​មហាសមុទ្រ​ខណ​ដែល​ខ្យល់​ព្យុះ​ត្រូពិក​ Gordon កំពុង​បក់​មកទីក្រុង​ Waveland រដ្ឋ Mississippi កាលពី​ថ្ងៃទី​០៤ កញ្ញា ឆ្នាំ ២០១៨។