រូបភាពជុំវិញពិភពលោក ០៤ កញ្ញា ២០២០
មន្ត្រីអភិរក្សសត្វព្រៃ និងពេទ្យសត្វ កំពុងឲ្យចំណីដល់ដំរីឈ្មោះ Kaavan ដែលនឹងត្រូវផ្ទេរមកកាន់តំបន់អភិរក្សនៅក្នុងប្រទេសកម្ពុជានាពេលឆាប់ៗនេះ បន្ទាប់ពីមានយុទ្ធនាការមួយទាមទារឲ្យមានការគោរពដល់សិទ្ធិរបស់វា ដែលយុទ្ធនាការនេះគាំទ្រដោយតារាចម្រៀងបាគីស្ថាន នាង Cher។ មុននឹងយកមកកាន់ប្រទេសកម្ពុជា Kaavan ត្រូវបានពិនិត្យសុខភាពនៅក្នុងសួនសត្វក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន។ វាបានរស់នៅដោយភាពឯកាជាយូរមកហើយ។
និស្សិតជាង៧ពាន់នាក់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា Huazhong ចូលរួមក្នុងពិធីបើកបវេសនកាល នៅកីឡដ្ឋានមួយនៅទីក្រុងវូហាន ស្ថិតនៅភាគកណ្ដាលនៃខេត្ត Hubei ប្រទេសចិន។
មនុស្សកំពុងចែវទូកនៅក្នុងទន្លេ Ganges ដែលមានទឹកឡើងពេញ នៅទីក្រុង Prayagraj ប្រទេសឥណ្ឌា។ កម្រិតទឹកទន្លេនេះបានឡើងខ្ពស់បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេធំ។
លោក Francisco Espana អាយុ ៦០ ឆ្នាំ កំពុងសម្លឹងមើលសមុទ្រមេឌីទែរ៉ានេ ចេញពីកន្លែងសម្រាប់មនុស្សដើរនៅក្បែរមន្ទីរពេទ្យ Mar in Barcelona ក្នុងទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។ លោក Francisco បានចំណាយពេល៥២ថ្ងៃ នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យនេះ ដើម្បីព្យាបាលជំងឺកូវីដ១៩។
បាតុករប៉ាឡេស្ទីនម្នាក់គប់ដង្ហក់ដោយដុំថ្ម ទៅកាន់ទ័ពអ៊ីស្រាអែល ក្នុងពេលធ្វើបាតុកម្មប្រឆាំងនឹងការតាំងទីលំនៅរបស់ជនជាតិជ្វីស នៅទីក្រុង Kafr Qaddum ក្នុងតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល។
តារាបង្ហាញម៉ូតម្នាក់បង្ហាញការច្នៃប្រឌិតដោយនិស្សិតបញ្ចប់ការសិក្សាពីសាលារចនាម៉ូតសម្លៀកបំពាក់ឈ្មោះ Open Fashion Studio ក្នុងពិធីបង្ហាញម៉ូតប្រចាំសប្ដាហ៍នៅប្រទេសអ៊ុយក្រែន នៅទីក្រុងកៀវ កាលពីថ្ងៃទី០៣ កញ្ញា ២០២០។
ស្ត្រីម្នាក់សម្លឹងមើលពីដំបូលផ្ទះ នៅពេលដែលក្រុមអ្នកជួយសង្គ្រោះកំពុងជីកកម្ទេចអាគារបាក់បែក នៅទីក្រុងបេរូត ប្រទេសលីបង់ ដើម្បីបន្តស្វែងរកអ្នកដែលអាចនៅមានជីវិត ក្នុងការផ្ទុះដ៏ខ្លាំងមួយនៅក្បែរកំពង់ផែមួយកាលពីមួយខែមុន បន្ទាប់ពីម៉ាស៊ីនស្កែនបានផ្ដល់សញ្ញាមកទីនេះ។
មន្ត្រីប៉ូលិសម្នាក់ដើរក្បែរទៀន និងតុកតាខ្លាឃ្មុំ នៅឯទ្វារចូលទៅកាន់ផ្ទះមួយដែលមានក្មេង៥នាក់ត្រូវបានរកឃើញស្លាប់ នៅទីក្រុង Solingen ប្រទេសអាល្លឺម៉ង់។ ម្ដាយរបស់ក្មេងទាំងនេះត្រូវបានគេសង្ស័យថាជាប់ពាក់ព័ន្ធនឹងការស្លាប់នេះ។
អ្នកជិះកង់ម្នាក់កំពុងដើរកាត់ផ្លូវដែលជន់លិច បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅទីក្រុង Lahore ប្រទេសប៉ាគីស្ថាន។
អ្នកគាំទ្រការជិះកង់ម្នាក់ឈ្មោះ Didi Senft ដែលមានឈ្មោះហៅក្រៅថា El Diablo កំពុងរង់ចាំអ្នកជិះកង់ក្នុងការប្រណាំងជុំទី៧ នៃការប្រណាំងកង់ Tour de France មានចម្ងាយ ១៦៨ គីឡូម៉ែត្រ ចេញពីទីក្រុង Millau ទៅទីក្រុង Lavaur ប្រទេសបារាំង។