រូបភាព​ជុំវិញ​ពិភពលោក ០៤ កញ្ញា​ ២០១៩

Tyler Wickline ដើរ​ទៅរក​មិត្តភក្តិ​បន្ទាប់​ពីជិះក្តារលើ​សមុទ្រ​មិនបាន​សម្រេច​ដោយសារ​តែជំនោរ​ទឹក​សមុទ្រ​ខ្ពស់​និង​ខ្យល់​ខ្លាំង​ពី​ឥទ្ធិពល​ខ្យល់ព្យុះ Dorian ទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ២០១៩។
 

រូបភាព​ពីអាកាស​បង្ហាញ​ពីផលប៉ះពាល់​ដោយសារ​ខ្យល់​ព្យុះ​ Dorian នៅ​លើកោះ Abaco ប្រទេស​បាហាម៉ា​កាលពី​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ២០១៩។

មនុស្ស​ម្នា​ចូល​រួម​ក្នុង​ការ​ប្រារព្ធ​រថយន្ត​ទំនើប​របស់​អ៊ីតាលី​វ័យ​៩០ឆ្នាំ​ Ferrariនៅ Duomo ទីក្រុង​ Milan ប្រទេស​អ៊ីតាលី​កាលពី​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ២០១៩។

អាកាសយានដ្ឋាន​ Freeport ត្រូវ​បាន​បំផ្លាញ​បន្ទាប់​ពី​ខ្យល់​ព្យុះ​ Dorian បាន​បោក​បក់​នៅ​លើ​កោះ Grand Bahama ប្រទេស​បាហាម៉ា​កាលពី​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ២០១៩។

មន្រ្តី​ឈ្លោះ​ប្រកែក​គ្នា​មុន​នឹង​កិច្ច​ប្រជុំ​បង្ហាញ​គោល​នយោបាយ​ទូទៅ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ Fritz William Michel នៅ​រដ្ឋ​សភាទីក្រុង​ Port-au-Prince ប្រទេស​ហៃទី​កាល​ពី​ថ្ងៃទី​០៣ ខែកញ្ញា​ ឆ្នាំ២០១៩។

ក្មេង​ៗ​លេង​នៅ​លើ​ទូក​មួួយ​នៅ​ឆ្នេរ​ដែល​ពោរពេញ​ដោយ​សំរាម​ក្នុង​ទីក្រុង​ Tondo រដ្ឋ​ធានី​ម៉ានីល ប្រទេស​ហ្វីលីពីន កាលបី​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ២០១៩។

សត្វ​ឆ្កែ​ពូជPomeranian អង្គុយ​ក្នុង​កន្រ្តក​ដាក់​ឆ្កែរ​ក្នុង​ទីក្រុង​ហុងកុង​ប្រទេស​ចិនកាលពី​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ២០១៩។

ផ្កា​ឈូក​រត័្ន​ដែល​ជ្រុះ​គ្រាប់​បាត់​បង្ហាញ​មុខ​សើច​នៅ​ក្នុង​ចម្ការ​មួយ​ក្បែរ​ភូមិ Bavarian នៃទីក្រុង​ Groebenzell ភាគ​ខាងត្បូង​ប្រទេស​អាល្លឺម៉ង់​កាលពី​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ២០១៩។