រូបភាពជុំវិញពិភពលោក ០៤ កញ្ញា ២០១៨

រលក​ដ៏​ធំ​មួយ​ត្រូវ​បាន​បក់បោក​ដោយសារ​ខ្យល់ព្យុះទីហ្វុង Jebi ត្រូវ​បាន​ឃើញ​នៅ​ក្នុង​កំពង់​ផែ​នេសាទ Aki ភាគ​ខាងលិច​ប្រទេស​ជប៉ុន។

រូបថត​មួយ​ថត​ដោយ​ដ្រូន​បង្ហាញ​ពី​សារមន្ទីរ​ជាតិ​ចំណាស់​ជាងគេ​ក្នុង​ទីក្រុង​ Rio de Janeiro ប្រទេស​ប្រេស៊ីល​ត្រូវ​បាន​ភ្លើង​ឆាបឆេះ​ខ្ទេច​កាលពី​ថ្ងៃទី​០៣ កញ្ញា ឆ្នាំ ២០១៨។

ទូក​និង​នាវា​ត្រូវ​បាន​ខ្យល់ព្យុះ​បោកបក់​មក​លើផ្លូវ​ដោយសារ​ខ្យល់​ព្យុះ​ទីហ្វុង​ Jebi ដែល​ជា​ខ្យល់ព្យុះ​ខ្លាំង​បំផុត​ក្នុង​រយៈពេល​២៥​ឆ្នាំ នេះក្នុង​ទីក្រុង​ Nishinomiya។ ខ្យល់ព្យុះទីហ្វុង​នេះ​បាន​សម្លាប់​មនុស្ស​៦​នាក់និង​ធ្វើ​ឲ្យ​របួស​ជាច្រើន​នាក់។​

គូស្វាមី​ភរិយា​វ័យ​ចំណាស់​បំផុត​ក្នុង​ពិភព​លោក​គឺ​លោកMasao Matsumoto (ឆ្វេង) និង​អ្នកស្រី Miyako Matsumoto កំពុង​អង្គុយ​មើល​អាល់ប៊ុម​រូបថត​ក្នុង​បន្ទប់​របស់​ខ្លួន​នៅ​ក្នុង​មជ្ឈមណ្ឌល​ចាស់ជរា​ក្នុង​ទីក្រុង​ Takamatsu ប្រទេស​ជប៉ុន។

ភ្នំភ្លើង Villarrica ត្រូវ​បាន​ឃើញ​នៅពេល​យប់​ក្នុង​ទីក្រុង​ Pucon ប្រទេស​ឈីលី។

កីឡាករ​បាល់បោះ នៃ​ក្រុម Chicago White Sox លោក Matt Davidson អបអរ​បន្ទាប់ពី​ទទួល​បាន​ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម Detroit Tigersក្នុង​ការ​ប្រកួត​កីឡា​បាល់បោះទីក្រុង Chicago រដ្ឋ Illinois កាលពី​ថ្ងៃទី​០៣ កញ្ញា ឆ្នាំ ២០១៨។