រូបភាពជុំវិញពិភពលោក ០៤ កញ្ញា ២០១៧
នេះជារូបភាពនៃកាឡាក់ស៊ីឈ្មោះ MCG+01-38-005 (រូបខាងក្រោម) ដែលជាប្រភេទកាឡាក់ស៊ីពិសេសមួយ។
លោក Craig Bolleson ឱបមិត្តភក្តិរបស់លោកនៅក្នុងផ្ទះរបស់លោកដែលត្រូវបានឆេះខ្ទេចខ្ទីនៅក្នុងតំបន់ Sunland-Tujunga ក្រុង Los Angeles រដ្ឋ California។ ភ្លើងឆេះព្រៃបានបង្ខំឲ្យមនុស្សរាប់ពាន់នាក់រត់គេចចេញពីផ្ទះរបស់ពួកគេ។
ស្ត្រីម្នាក់ហែលទឹកនៅពេលព្រះអាទិត្យលិចនៅក្នុងក្រុង San Jose Villanueva ប្រទេសអែលសាល់វ៉ាឌ័រ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។
ក្មេងស្រីនេប៉ាល់ម្នាក់តុបតែងជាព្រះ Kumari ក្នុងពិធីបុណ្យ Kumari Puja នៅទីលាន Basantapur Durbar ក្នុងក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់។
ផ្សែងហើរចេញ ពីក្រុង Raqa ប្រទេសស៊ីរី កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នៅពេលដែលកងកម្លាំងប្រជាធិបតេយ្យស៊ីរី ដែលជាសម្ព័ន្ធមិត្តអារ៉ាប់ និងក្រុម Kurd និងគាំទ្រដោយអាមេរិក ធ្វើការវាយប្រហារដើម្បីដណ្តើមយកក្រុងនេះវិញពីក្រុមរដ្ឋឥស្លាម។
បុរសម្នាក់ធ្វើការបួងសួងនៅក្នុងពិធីសាសនាមួយនៅក្នុងព្រះវិហារ Manantial ក្នុងក្រុង Bogota ប្រទេសកូឡុំប៊ី កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។
មនុស្សម្នាក់ចូលរួមក្នុងការដើរក្បួន West Indian Day Parade នៅក្នុងសង្កាត់ Brooklyn បុរីញូវយ៉ក សហរដ្ឋអាមេរិក។
(ពីឆ្វេងទៅស្តាំ) ម្ចាស់ពានរង្វាន់លេខ៣ លេខ២ និងលេខ១នៃការប្រកួតពុកចង្កា និងពុកមាត់ដែលមានឈ្មោះថា Remington Beard Boss World Beard & Moustache Championships សម្រាប់ឆ្នាំ២០១៧គឺលោក Aarne Bielefeldt លោក Isaiah Webb និងលោក Jason Kiley។ ការប្រកួតប្រជែងនេះធ្វើឡើងនៅក្នុងមជ្ឈមណ្ឌល Long Center ក្នុងក្រុង Austin រដ្ឋ Texas កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។