រូបភាព​ជុំវិញ​ពិភពលោក ០៤ កញ្ញា ២០១៦

លោក Nathan Law (រូប​ស្តាំ) បេក្ខជន​ម្នាក់​មក​ពី​គណបក្ស Demosisto​ និង​សកម្មជន Joshua Wong ស្វាគមន៍​អ្នក​គាំទ្រ​នៅ​ថ្ងៃ​បោះឆ្នោត​សម្រាប់​ក្រុមប្រឹក្សា​នីតិបញ្ញត្តិ (Legislative Council) នៅ​ក្នុង​ក្រុង​ហុងកុង ប្រទេស​ចិន។

បព្វជិត​ម្នាក់​ថើប​ធាតុ​របស់ Mother Teresa មុន​ពេល​ចាប់ផ្តើម​នៃ​ការ​សូត្រធម៌​មួយ​ដែល​នឹង​ប្រារព្ធ​ឡើង​ដោយ​សម្តេច​ប៉ាប Francis ទី​ដែល Mother Teresa ​នឹង​ត្រូវ​ប្រកាស​ជា​សន្តជន​ នៅ​ក្នុង​ទីលាន St. Peter's Square នៅ​ក្នុង​បុរី​វ៉ាទីកង់។ អ្នក​ធ្វើ​ធម្មយាត្រា​រាប់​ពាន់​នាក់​ធ្វើ​ដំណើរ​ទៅ​កាន់​ទីលាន St. Peter's Square សម្រាប់​ការ​ប្រកាស​មួយ​នេះ។

ទ័ព​អាកាស​របស់​អ៊ីតាលី​ដែល​មាន​ឈ្មោះ​ថា Frecce Tricolori សម្តែង​ការ​ហោះហើរ​នៅ​ពី​លើ​ទីលាន​ប្រកួត Monza មុន​ពេល​ចាប់​ផ្តើម​នៃ​ការ​ប្រកួត Formula One Grand Prix របស់​អ៊ីតាលី។

បក្សី​មួយ​ក្បាល​កំពុង​ស្ថិត​នៅ​ក្នុង​ទន្លេ Wazzani នៅ​ក្បែរ​ក្រុង Khiam ភាគ​ខាង​ត្បូង​នៃ​ប្រទេស​លីបង់។

ស្រ្តី​នេប៉ាល់​កាន់​សាសនា​ហិណ្ឌូ​ម្នាក់​រាំ​ក្នុង​ពិធីបុណ្យ Teej នៅ​ប្រាសាទ​ហិណ្ឌូ Pashupatinath នៅ​ក្នុង​ក្រុង​កដ្ឋមណ្ឌូ។

ឈ្មួញ​ម្នាក់​ប្រើប្រាស់​ឧបករណ៍​ស្ទូច​ដើម្បី​ទម្លាក់​គោមួយ​ក្បាល​ពី​ដំបូល​ឡាន​បី​ជាន់​របស់​គាត់​ ដើម្បី លក់​នៅ​ផ្សារ​មួយ​សម្រាប់​ពិធី Eid al-Adha ដែល​នឹង​ធ្វើ​នៅ​ពេល​ខាង​មុខ​ នៅ​ក្នុង​ក្រុង Karachi ប្រទេស​ប៉ាគីស្ថាន។

ផ្សែង​ហុយ​ចេញ​ពី​អគ្គិភ័យ​មួយ​នៅ​ផ្សារ Yau Ma Tei ដែល​ជា​កន្លែង​ទាក់ទាញ​ទេសចរណ៍​មួយ​កន្លែង​នៅ​ក្នុង​ក្រុង​ហុងកុង។ ផ្សារ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ១៩១៣ និង​ត្រូវ​បាន​ចាត់​ទុក​ជា​អគារ​បុរាណ​ចំណាត់ថ្នាក់​លេខ​៣។

ក្មេង​ប្រុស​ម្នាក់​ផ្លុំ​ខ្លុយ​ម្យ៉ាង​នៅ​ក្នុង​ពិធី Braemar Highland Gathering ប្រចាំ​ឆ្នាំ​នៅ​ក្នុង​ភូមិ Braemar ប្រទេស​ស្កុតលែន កាលពី​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦។

ឡាន​មួយ​បាញ់​អណ្តែត​ភ្លើង​ ខណៈ​ដែល​មនុស្ស​ប្រមាណ​ជា​៧០.០០០នាក់​មក​ពី​ជុំ​វិញ​ពិភពលោក​បាន​ប្រមូល​ផ្តុំ​គ្នា​សម្រាប់​ពិធីបុណ្យ​តន្រ្តី​ និង​សិល្បៈ Burning Man ប្រចាំ​ឆ្នាំ​លើក​ទី៣០ នៅ​ក្នុង​តំបន់ វាល​ខ្សាច់ Black Rock Desert ក្នុង​រដ្ឋ Nevada សហរដ្ឋ​អាមេរិក។