រូបភាព​ជុំវិញ​ពិភពលោក ៣០ កញ្ញា ២០១៨

ក្រុម​ជួយ​សង្គ្រោះ​កំពុង​ជួយ​ជន​រងគ្រោះ​ម្នាក់​បន្ទាប់​ពី​មាន​គ្រោះ​រញ្ជួយដី និង​រលក​ស៊ូណាមី​នៅ​ក្នុង​ក្រុង Palu ខេត្ត Central Sulawesi ប្រទេស​ឥណ្ឌូណេស៊ី។ ក្រុម​ជួយ​សង្គ្រោះ​កំពុង​ព្យាយាម​ស្វែងរក​ជនរងគ្រោះ​ដែល​ជាប់​នៅ​ក្នុង​អគារ​បាក់បែក​ នៅ​កន្លែង​ដែល​ពួកគេ​ឮ​សំឡេង​ស្រែក​ឲ្យ​ជួយ បន្ទាប់​ពី​មាន​គ្រោះ​រញ្ជួយដី​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។

មនុស្ស​ម្នា​ព្យយាម​កំណត់​អត្តសញ្ញាណ​របស់​សាកសព​នៅ​មន្ទីរពេទ្យ​មួយ​នៅ​ក្នុង​ក្រុង Palu ខេត្ត Central Sulawesi ប្រទេស​ឥណ្ឌូណេស៊ី បន្ទាប់​ពី​មាន​គ្រោះ​រញ្ជួយដី​ដ៏​ខ្លាំង​នៅ​ក្នុង​តំបន់​នេះ។ ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ទៅ​ដល់​៨៣២នាក់ ខណៈ​ដែល​មនុស្ស​ម្នា​ផ្សេង​ទៀត​កំពុង​ស្វះស្វែង​រក​ចំណី និង​ទឹក ហើយ​ការ​លួចប្លន់​កំពុង​រីករាលដាល។

ក្រុម​សម្តែង​លើ​អាការ​រុស្ស៊ី​ឈ្មោះ Strizhi សម្តែង​នៅ​មុន​ពេល​ចាប់​ផ្តើម​នៃ​ការ​ប្រកួត Formula One Russian Grand Prix នៅ​ទីលាន Sochi Autodrom ក្នុង​ក្រុង Sochi ប្រទេស​រុស្ស៊ី។

រូប​របស់​កុមារា​ប៉ាឡេស្ទីន​ម្នាក់​ឈ្មោះ Nassir al-Mosabeh អាយុ​១២ឆ្នាំ ដែល​បាន​ស្លាប់​នៅ​ក្នុង​បាតុកម្ម​មួយ​នៅ​ព្រំដែន​អ៊ីស្រាអែល និង​តំបន់ Gaza ត្រូវ​បាន​គេ​ដាក់​នៅ​លើ​តុ​រៀន​របស់​គេ​នៅ​ក្នុង​សាលា​មួយ​ ក្នុង​ក្រុង Khan Younis ប្រទេស​ប៉ាឡេស្ទីន។

មនុស្សម្នា​តុបតែង​ក្នុង​ឈុត​ប្រពៃណី​ឈរ​ថត​នៅ​ក្នុង​ពេល​ហាត់​សម​របាំ Garba នៅ​មុន​ពិធីបុណ្យ Navratri នៅ​ក្នុង​ក្រុង Ahmedabad ប្រទេស​ឥណ្ឌា។

អ្នក​បង្ហាញ​ម៉ូដ​ម្នាក់​បង្ហាញ​ម៉ូដ Thom Browne នៅ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​សម្រាប់​រដូវ​ផ្ការីក/រដូវ​ក្តៅ២០១៩ នៅ​ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង។

សុនខ​មួយ​ក្បាល​ហែល​ទឹក​នៅ​ក្នុង​រលក​ក្នុង​កម្មវិធី​ប្រកួត Surf City Surf Dog ប្រចាំ​ឆ្នាំ​លើក​ទី១០ នៅ​ឆ្នេរ Huntington រដ្ឋ California កាលពី​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨។

អ្នក​សម្តែង Bru Theatre ​ចូលរួម​ក្នុង​ការ​សម្តែង​តាម​ផ្លូវ​មួយ​ដែល​គេ​ហៅ​ថា The Fisherwives ដែល​តំណាង​ឲ្យ​ផ្នែក​មួយ​នៃ​សហគមន៍​នេសាទ​កាលពី​១០០ឆ្នាំ​មុន នៅ​ក្នុង​ក្រុង Galway ប្រទេស​អៀវឡង់។

មនុស្ស​ម្នាក់​បង្ហាញ​ការ​វាយ​ខ្សែ​តី​របស់​នាង​ នៅ​លើ​រថយន្ត​មួយ​នៅ​ក្នុង​កម្មវិធី Deni Ute Muster ប្រចាំ​ឆ្នាំ នៅ​ក្នុង​ក្រុង Deniliquin ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨។

មនុស្សម្នា​ជិះ​កាត់​ក្រុង​បុរាណ Innsbruck ប្រទេស​អូទ្រីស នៅ​ក្នុង​ការ​ប្រណាំង​កង់ Men's Elite សម្រាប់​ពាន់​រង្វាន់ UCI Road World Championships ២០១៨។

អ្នក​ចម្រៀង The Weeknd សម្តែង​នៅ​ក្នុង​ការ​ប្រគុំ​តន្ត្រី Global Citizen Festival នៅ​ក្នុង​ក្រុង​ញូវយ៉ក បុរី​ញូវយ៉ក កាលពី​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨។

អ្នក​បង្ហាញ​ម៉ូដ​ម្នាក់​បង្ហាញ​ម៉ូដ Thom Browne នៅ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​សម្រាប់​រដូវ​ផ្ការីក/រដូវ​ក្តៅ២០១៩ នៅ​ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង។

មនុស្ស​ម្នាក់​លោត​ពី​លើ​អគារ​ភ្លោះ​ម៉ាឡេស៊ី​ក្នុង​ក្រុង Kuala Lumpur ក្នុង​កម្ពស់​៣០០ម៉ែត្រ នៅ​ក្នុង​កម្មវិធី International KL Tower Base-Jump ប្រចាំ​ឆ្នាំ។