រូបភាព​ជុំវិញ​ពិភពលោក ០៣ កញ្ញា ២០២០

ក្រុម​បាតុករ​នេប៉ាល់​ដែល​ជំទាស់​នឹង​វិធានការ​បិទ​ប្រទេស​ដោយ​សារ​វីរុស​កូរ៉ូណា ចូលរួម​ក្នុង​ពិធី​សាសនា​ និង​ប៉ះ​ទង្គិច​ជាមួយ​សមត្ថកិច្ច​បង្ក្រាបបាតុកម្ម នៅ​ទីក្រុង​ Lalitpur ប្រទេស​នេប៉ាល់។

បុរស​ម្នាក់​ដែល​គេ​ឃើញ​មិន​មាន​ពាក់​ម៉ាស់​នៅ​ទី​សាធារណៈ​នៅ​ខណៈ​ដែល​មាន​ការ​រាត​ត្បាត​សាកល​នៃ​ជំងឺ​កូវីដ១៩ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ពិន័យ​ឲ្យ​ដេក​ក្នុង​មឈូស​សិប្បនិមិត្ត​ នៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី។

មនុស្ស​ចូលរួម​ក្នុង​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល នៅ​ទីក្រុង​សូហ្វ៊ីយ៉ា ប្រទេស​ប៊ុលហ្គារី កាល​ពី​ថ្ងៃ​ទី​២ កញ្ញា ២០២០។

ព្រះ​សង្ឃ​មក​ពី​តំបន់​ខ្ពង់​រាប​ទីបេ​ដែលកំពុង​​​និរទេស​ខ្លួន ធ្វើ​ដំណើរ​ជុំ​វិញ​និវេសនដ្ឋាន​នៃ​មេដឹកនាំ​សាសនា​ គឺ​សម្ដេច​សង្ឃ​ ​ដាឡៃ​ ឡាម៉ា នៅ​ទីក្រុង Dharmsala ប្រទេស​ឥណ្ឌា។

រថ​ក្រោះ T-72 B3 មួយ​គ្រឿង​ដែល​បញ្ជា​ដោយ​បុគ្គលិក​ម្នាក់នៃ​ប្រទេស​អ៊ូសបេគីស្ថាន បាន​ធ្វើការ​បាញ់​គ្រាប់​ពិត​ ក្នុង​ពេល​ប្រលង​ប្រជែង​ Biathlon នៅ​ឯ​ការ​ប្រកួត​កីឡា​យោធា​អន្តរជាតិ ឆ្នាំ ២០២០ នៅ​ទីក្រុង Alabino នៅ​ខាង​ក្រៅ​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាល​ពីថ្ងៃ​ទី​២ កញ្ញា ២០២០។

ស្ត្រី​មួយ​ក្រុម​សម្ដែង​ក្នុង​ពេល​បាតុកម្ម​ប្រឆាំង​នឹង​​អំពើ​ពុក​រលួយ និង​កង្វះ​វិធានការ​សម្រាប់​ជាការគោរព​​យេនឌ័រ នៅ​ទីក្រុង​ប៉ាណាម៉ា ប្រទេស​ប៉ាណាម៉ា កាល​ពី​ថ្ងៃ​ទី​០២ កញ្ញា ២០២០។

គ្រូ​បង្រៀន​ម្នាក់​កំពុង​បង្រៀន​មេរៀន​​ នៅ​ក្នុង​ថ្នាក់​រៀន​នៅ​កណ្ដាល​វាល​ នៅខាង​មុខ​សាលា​រដ្ឋ​ឈ្មោះ Patrick F. Daly នៅ​ស្រុក Brooklyn នៃ​បុរី​ញូវយ៉ក សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២ កញ្ញា ២០២០។

ក្រុម​​អ្នក​ឡើង​ភ្នំ Alp កំពុង​ឆ្លង​កាត់ផែន​ទឹក​កក​ នៅ​លើ​ភ្នំ​ជួរភ្នំ Alp ​ក្នុង​ផ្នែក​មួយ​ដែល​ស្ថិត​នៅ​ភ្នំ Blanc ​​នៅ​រម​នីយដ្ឋាន Courmayeur ប្រទេស​អ៊ីតាលី​ ។

រូប​ចម្លាក់​សត្វ​ដាយណូស័រ​ដែល​បាក់​បែក​ដោយ​សារ​តែ​ព្យុះ​ទីហ្វុង Maysak នៅ​កំពង់​ផែ​​មួយ​ស្ថិត​នៅ​តំបន់​អាគ្នេយ៍​នៃ​ទីក្រុង Ulsan សាធារណរដ្ឋ​កូរ៉េ (រូបថត​​របស់​ទីភ្នាក់ងារ Yonhap)។

អ្នក​សម្ដែង​ម្នាក់​ឈ្មោះ David Blaine កំពុង​សំកាំង​​ជាមួយ​នឹង​ឆ័ត្រ​យោង នៅ​ក្រោម​បណ្ដុំ​ប៉ោងប៉ោង​ ក្នុង​អំឡុង​ពេល​ហោះ​ហើរ​គួរ​ឲ្យ​​ស្ញប់ស្ញែងមួយ​​ក្នុង​ចម្ងាយ​រាប់​រយ​ហ្វីត នៅលើ​លំហ​អាកាស នៅ​រដ្ឋ Arizona កាល​ពី​ថ្ងៃ​ទី​២ កញ្ញា ២០២០ (រូបថត​ផ្ដល់​ដោយ​លោក David Blaine)។