រូបភាព​ជុំវិញ​ពិភពលោក ០៣ កញ្ញា​ ២០១៩

អ្នក​នេសាទ​រុញ​ទូក​មក​លើ​ឆ្នេរ​សមុទ្រ​ពេល​ត្រឡប់​មក​​ពី​សមុទ្រ​អំឡុង​ពេល​ថ្ងៃលិចនៅ​ទីក្រុង Banda Aceh កាលពី​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ២០១៩។

ក្រុម​គាំទ្រ​សហភាព​អឺរ៉ុប​តវ៉ា​នៅ​ខាង​ក្រៅ​សភា​ជាតិ​ក្នុង​ទីក្រុង​ឡុងដ៍កាលពី​ថ្ងៃអង្គារ​ទី​០៣ ខែកញ្ញា ឆ្នាំ២០១៩។

រថយន្ត​លិច​ក្នុង​ទឹក​ជំនន់​ដោយសារ​ខ្យល់​ព្យុះ Dorian ក្នុង​ទីក្រុង ​Freeport ប្រទេស​បាហាម៉ា​កាលពី​ថ្ងៃអង្គារ​ទី​០៣ ខែកញ្ញា ឆ្នាំ២០១៩។
 

បុរស​ម្នាក់​កាន់​ឈើ​ឆ្កាង​នៅ​ក្នុង​សាលា​បឋម​សិក្សា​កាតូលិក​ក្នុង​ទីក្រុង​ Rzeszow ប្រទេស​ប៉ូឡូញ​កាលពី​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ២០១៩។

អវកាសយានិក​លោក Nick Hague ចេញ​ពី​ស្ថានីយ៍​អវកាស​អន្តរជាតិ​បង្ហោះ​រូប​ខ្យល់ព្យុះ Dorian លើ​ Twitter កាលពី​ថ្ងៃទី​០២ ខែកញ្ញា​ ឆ្នាំ២០១៩ ដោយ​បាន​និយាយ​ថា«អ្នក​អាច​មើល​ដឹង​ពី​កម្លាំង​នៃ​ព្យុះ​នេះ​នៅពេល​ដែល​អ្នក​សំឡឹង​មើល​ភ្នែក​វា​ពី​ខាង​លើ។ សូម​ឲ្យ​អ្នក​រាល់​គ្នា​មាន​សុវត្ថិភាព»។

អ្នក​ពន្លត់​អគ្គិភ័យ​អាហ្វហ្គានីស្ថាន​កំពុង​មមាញឹក​នៅ​ទីតាំង​ផ្ទុះ​គ្រាប់​បែក​ក្នុង​ទីក្រុង​កាប៊ុល​ប្រទេស​​អាហ្វហ្គានីស្ថាន​កាលពី​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ២០១៩។

អគ្គិភ័យ​មួយ​បាន​ឆេះ​ព្រៃ​អាម៉ាហ្សូន​​ក្នុង​ទីក្រុង​ Machadinho do Oeste រដ្ឋ Rondonia ប្រទេស​ប្រេស៊ីល​កាលពី​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ២០១៩។ 

កូន​សត្វ​រមាស​ញី​ឥណ្ឌាដែល​បាន​កើត​កាលពី​ថ្ងៃទី​២៨​ ខែសីហា ឆ្នាំ២០១៩ កំពុង​លេង​ជាមួយ​ម្តាយ​ខ្លួន​ឈ្មោះ Henna នៅ​ក្នុង​ទ្រុងក្នុង​សួន​សត្វ​ The Beauval Zoo ក្នុង​ទីក្រុង​ Saint-Aignan-sur-Cher ភាគ​កណ្តាល​ប្រទេស​បារាំង​កាលពី​ថ្ងៃទី​០២ ខែកញ្ញា​ ឆ្នាំ២០១៩។
 

បុរស​ប៉ាគីស្ថាន​ម្នាក់​ព្យាយាម​ទាញ​ម៉ូតូ​របស់​ខ្លួន​ចេញ​ពីផ្លូវ​លិចទឹកមួយ​បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​ទីក្រុង​កំពង់​ផែ​ប៉ាគីស្ថាន​ Karachi កាលពី​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ២០១៩។