រូបភាព​ជុំវិញ​ពិភពលោក ០៣ កញ្ញា ២០១៧

យានអវកាស Soyuz MS-04 ដែល​ដឹក​បុគ្គលិក​ស្ថានីយ​អាកាស​អន្តរជាតិ គឺ​លោក Jack Fischer លោកស្រី Peggy Annette Whitson និង​លោក Fyodor Yurchikhin ចុះ​ចត​នៅ​ក្នុង​កន្លែង​ដាច់ស្រយាល​មួយ​នៅ​ក្នុង​ក្រុង Dzhezkazgan ប្រទេស​កាហ្សាក់ស្ថាន។

រថយន្ត​ប៉ូលិស​បើក​នៅ​លើ​ផ្លូវ​មិន​មាន​មនុស្ស​បើក​មួយ​ក្នុង​ពេល​ជម្លៀស​មនុស្ស​ជាង​៦០.០០០នាក់​នៅ​ក្នុង​ក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់។ ការ​ជម្លៀស​នេះ​ជា​ការ​ចាំបាច់​ដោយសារ​តែ​គ្រាប់​បែក​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី២​ដែល​មាន​ទម្ងន់​១,៨តោន។

ជន​ភៀស​ខ្លួន​រូហ៊ីងយ៉ា​សែង​ស្ត្រី​ចាស់​ជរា​ម្នាក់​ចេញពី​រដ្ឋ Rakhine ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

សារធាតុ​គីមី​ម្យ៉ាង​ត្រូវ​បាន​គេ​ទម្លាក់​ចេញ​ពី​យន្តហោះ​ទៅ​លើ​អណ្តាត​ភ្លើង​ ក្នុង​ពេល​ឆេះ​ព្រៃ La Tuna Canyon នៅ​ក្នុង​ក្រុង Burbank រដ្ឋ California កាលពី​ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧។

ព្រះនាង Mako បុត្រី​ច្បង​របស់​ព្រះ​អង្គម្ចាស់ Akishino និង​ព្រះនាង Kiko និង​គូដណ្តឹង​របស់​ព្រះ​នាង​ញញឹម​នៅ​ក្នុង​សន្និសីទ​កាសែត​ប្រកាស​ពី​ពិធីភ្ជាប់ពាក្យ​របស់​ព្រះនាង នៅ​ក្នុង​អគារ Akasaka East Residence នៅ​ក្នុង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន។

ទន្សាយ​មួយ​ក្បាល​លោត​ផ្លោះ​របង​ក្នុង​ពេល​ប្រកួត​ទន្សាយ​លោត​ផ្លោះ​របង​មួយ​ឈ្មោះ Kaninhop នៅ​ក្រុង Weissenbrunn vorm Wald ប្រទេស​អាល្លឺម៉ង់។

លោក Oliver Struempfel ជនជាតិ​អាល្លឺម៉ង់​ប្រកួត​លើក​កែវ​ស្រា​ដើម្បី​បំបែក​កំណត់ត្រា​ពិភពលោក​ក្នុង​ចម្ងាយ​៤០ម៉ែត្រ នៅ​ក្នុង​ក្រុង Abensberg ប្រទេស​អាល្លឺម៉ង់។

អណ្តើក​ក្រិក​ឈ្មោះ Janus ដែល​មាន​ក្បាល​ពីរ​នៃ​សារមន្ទីរ Geneva Museum of Natural History ត្រូវ​បាន​គេ​ថត​បាន​នៅ​ថ្ងៃ​ខួប​២០ឆ្នាំ​របស់​អណ្តើក​នេះ​នៅ​ក្នុង​ក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស។

អ្នក​ចូលរួម​ក្នុង​កម្មវិធី Burning Man ម្នាក់​ (រូប​ខាង​ឆ្វេង) ធ្លាក់​ចូល​ទៅ​ក្នុង​ភ្នក់​ភ្លើង​ បន្ទាប់​ពី​រត់គេច​ពី​ការ​ក្រុម​ដើរ​ត្បាត និង​ប៉ូលិស​នៅ​ក្នុង​កម្មវិធី Burning Man ប្រចាំ​ឆ្នាំ​នៅ​ក្នុង​រដ្ឋ Nevada កាលពី​ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧។​

ជនជាតិ​ឥណ្ឌា​មូស្លីម​ធ្វើ​ការ​បួងសួង​ក្នុង​ព្រះវិហារ Feroz Shah Kotla Jami ដែល​កសាង​ឡើង​ក្នុង​សតវត្សរ៍​ទី១៤ ក្នុង​ក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧។

ក្រុម​ Frecce Tricolori សម្តែង​ការ​ហោះហើរ​មុន​ពេល​ប្រកួត Italian Formula One Grand Prix សម្រាប់​ឆ្នាំ២០១៧ នៅ​ក្នុង​ក្រុង Monza ប្រទេស​អ៊ីតាលី។

អ្នក​ហែល​ទឹក​ម្នាក់​ប្រកួត​នៅ​ក្នុង​ការ​ប្រកួត​ហែល​ទឹក​ដែល​រៀបចំ​ដោយ​សមាគម​ហែល​ទឹក​ប៉ារីស នៅ ក្នុង​ទន្លេ La Villette ក្រុង​ប៉ារីស ប្រទេស​បារាំង។