រូបភាព​ជុំវិញ​ពិភពលោក​ថ្ងៃ​ទី០៤ ខែ​កញ្ញា ឆ្នាំ​២០១៥

បក្សី​ត្រូវ​បាន​ប្រលែង​នៅ​ចុង​បញ្ចប់​នៅ​ក្បួន​ដង្ហែ​យោធា​ក្នុង​ការ​ប្រារព្ធ​ខួប​ទី​៧០ នៃ​ការ​បញ្ចប់​សង្រ្គាម​លោក​លើក​ទី​ពីរ​ នៅ​ក្រុង​ប៉េកាំង ប្រទេស​ចិន។

 

កុមារ​ស្លៀកពាក់​ជា​ព្រះ​គ្រឹស្ណា​នៅ​ក្នុង​សាសនា​ហិណ្ឌូ​រង់ចាំ​ដើម្បី​ចូលរួម​នៅ​ក្នុង​ពិធី​ប្រកួតប្រជែង​សំលៀកបំពាក់​ឆើតឆាយ​នៅ​វិហារ​មួយ​ក្នុង​ក្រុង Chandigarh ប្រទេស​ឥណ្ឌា។

 

រូបភាព​បង្ហាញ​ពី​រោម​ជៀម​ ៤០,៤៥ គីឡូក្រាម​ដែល​ត្រូវ​បាន​កោរ​ចេញ​ពី​សត្វ​ជៀម​យក្ស​មួយ​កំពុង​ត្រូវ​បាន​ដាក់​ថ្លឹង​នៅ​ជាយ​ក្រុង Canberra មួយ​ថ្ងៃ​ បន្ទាប់​ពី​ក្រុម​មន្រ្តី​សុខមាលភាព​សត្វ​បាន​ធ្វើ​ការ​អំពាវនាវ​ជា​បន្ទាន់​ទៅ​ដល់​ក្រុម​អ្នក​កោរ​រោម​ជៀម​ ក្រោយ​ពី​បាន​ប្រទះ​ឃើញ​សត្វជៀម​យក្ស​នោះ​ដែល​ពោរពេញ​ទៅ​ដោយ​រោម​ច្រើន​ជ្រុល ដែល​នេះ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ជីវិត​របស់​វា។ សត្វ​ជៀម​ធំ​ជ្រុល​នោះ​ត្រូវ​បាន​អតីត​អ្នក​ជំនាញ​កោរ​រោម​ជៀម​ជន​ជាតិ​អូស្រ្តាលីលោក Ian Elkins ចាប់​កោរ​រោម​អស់​រយៈពេល​ ៤២នាទី ដែល​លោក​បាន​និយាយ​ថា «នេះ​ពិត​ជា​ការ​លំបាក​មួយ​សម្រាប់​លោក»។

បាតុករ​ឈ្មោះ​ Kayla Marks មក​ពី​ Hollywood រដ្ឋ​ Florida បាន​ដាក់​បដា​មួយ​ មុន​​ពេល​អនុប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​ជួប​ជាមួយ​នឹង​មេដឹកនាំ​សហគមន៍​ជន​កាន់​សាសនា​ជ្វីប​នៅ​មជ្ឈមណ្ឌល​សហគមន៍​ជី្វប​ David Posnack នៅ​ក្រុង Davie រដ្ឋ Florida សហរដ្ឋអាមេរិក។ លោក Biden ព្យាយាម​ធ្វើ​ការ​ធានា​ដល់​មេដឹកនាំ​ជ្វីប​ទាំងឡាយ​នៅ​ភាគ​ខាង​ត្បូង​រដ្ឋ Florida ថា កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​របស់​ប្រធានាធិបតី​លោក Barack Obama ជាមួយ​អ៊ីរ៉ង់​នឹង​ជា​ជំហាន​យ៉ាង​សំខាន់​មួយ​ឆ្ពោះ​ទៅ​រក​ពិភពលោក​ដែល​មាន​សុវត្ថិភាព​ជាង​មុន។

ក្រុម​គ្រូពេទ្យ​យោធា​ចូលរួម​នៅ​ក្នុង​ក្បួន​ដង្ហែ​ប្រារព្ធ​ខួប​ទី ៧០​នៃ​​ការ​ចុះ​ចាញ់​សង្រ្គាម​លោក​លើក​ទី​ពីរ​របស់​ជប៉ុន​នៅ​មុខ​ក្លោង​ទ្វារ​ទីលាន​ Tiananmen នៅ​ក្រុង​ប៉េកាំង។

Nihang ឥណ្ឌា​មួយ​រូប ដែល​​ជា អ្នក​ចម្បាំង​សាសនា​ Sikh បាន​បង្ហាញ​ជំនាញ​ក្បាច់​គុន​ Sikh ដែល​ត្រូវ​បាន​ស្គាល់​ថា «Gatka» នៅ​អំឡុង​ពេល​ដង្ហែ​ក្បួន​ដើម្បី​កំណត់​ខួប​ទី ៣៥៤ របស់​អ្នក​ចម្បាំង Shaheed Baba Jiwan Singh នៃ​សាសនា​ Sikh នៅ​ឯ​វិហារ Golden នៅ​ក្រុង Amritsar។

កុមារា​ជនជាតិ​អាហ្វហ្គានីស្ថាន​ដើរ​នៅ​ពី​មុខ​គំនូរ​លើ​ជញ្ជាំង​មន្ទីរ​គ្រប់គ្រង​សន្តិសុខ​ជាតិ​ NDS នៅ​ក្រុង​កាប៊ុល។

ប្រធានាធិបតី​អាមេរិក​លោក Barack Obama សម្តែង​របាំ​ប្រពៃណី​ Yup'ik នៅ​ឯ​សាលា​មួយ​នៅ​ក្រុង Dillingham រដ្ឋ​ Alaska នា​ថ្ងៃ​ទី០២ ខែ​កញ្ញា ឆ្នាំ​២០១៥។

ស្រ្តី​ម្នាក់​មើល​ទៅ​លើ​រូប​គំនូរ «បន្សំ​ខ្សែបន្ទាត់​ និង​ពណ៌» ដោយ​ជាង​គំនូរ​ជនជាតិ​ហូឡង់​លោក Piet Mondrian នៅ​អំឡុង​ពេល​បើក​បង្ហាញ​ខ្លី​សម្រាប់​សារព័ត៌មាន​ក្នុង​ពិពរណ៌​មួយ​នៅ​សារមន្ទីរ Martin-Gropius-Bau នៅ​ក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់។

រូបភាព​ពី​អាកាស​នៃ Burning Man 2015 «Carnival of Mirrors» ដែល​ជា​ពិធី​បុណ្យ​សិល្បៈ និង​ចម្រៀង​នៅ​វាល​ខ្សាច់​ Black Rock Desert រដ្ឋ Nevada សហរដ្ឋអាមេរិក​នា​ថ្ងៃ​ទី០២ ខែ​កញ្ញា ឆ្នាំ២០១៥។

បុគ្គលិក​ហាង​លក់​ទំនិញ​មួយ​ដើរ​កាត់​បុគ្គលិក​ដទៃ​ទៀត​ ដែល​ស្លៀក​ក្នុង​ឯកសណ្ឋាន​ជា Stormtrooper និង Death Star Gunner (ខាងស្តាំ) នៅ​ក្នុង​ភាព​យន្ត «Star Wars» នៅ​មុន​ពេល​ដាក់​បង្ហាញ​ជា​សាធារណៈ​នូវ​របស់​ក្មេង​លេង​ថ្មី​នៃ​ភាពយន្ត​នោះ​នៅ​ឯ​ហាង​លក់​ទំនិញ​ Loft Variety នៅ​សង្កាត់​លក់​ទំនិញ​ Shibuya នៅ​ក្រុង​តូក្យូ ប្រទេស​ជប៉ុន។

សត្វ​ស្វា​ពពួក​ capuchin លេង​ជាមួយ​ចំណី​នៅ​ឯ​សួន​សត្វ Olmense នៅ​ក្រុង​ Olmen ប្រទេស​ប៊ែលហ្ស៊ិក​ នា​ថ្ងៃ​ទី ០២ ខែ​កញ្ញា ឆ្នាំ២០១៥។

អ្នក​ជិះក្តារ​នៅ​រម្មណីយដ្ឋាន Surf Snowdonia ក្រុង Conwy តំបន់​ North Wales ប្រទេស​អូស្រ្តាលី។

អាជ្ញាធរ​បុរាណវត្ថុ​អ៊ីស្រាអែល​បោស​សម្អាត​មជ្ឈូស​ថ្ម​អាយុ​កាល​ ១.៨០០ ឆ្នាំ​ ដែល​ស្ថិតនៅ​តាំង​ពី​សម័យកាល​រ៉ូម៉ាំង​នៅ​ឃ្លាំង​មួយ​នៃ​សារមន្ទីរ National Treasures​ នៅ​ក្រុង Beit Shemesh ប្រទេស​អ៊ីស្រាអែល​។ ក្រុម​អាជ្ញាធរ​​បាន​រក​មជ្ឈូស​នេះ​នៅ​សំណង់​មួយ​កន្លែង។

ទូរស័ព្ទ​ស្មាតហ្វូន​នៃ​ក្រុម​ហ៊ុន​អេឡិចត្រូនិច​ Samsung ត្រូវ​បាន​ដាក់​បង្ហាញ​ បន្ទាប់​ពី​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ស្តង់​របស់​ក្រុមហ៊ុន​នៅ​ក្នុង​ពិពរណ៌​បច្ចេកវិទ្យា IFA 2015 នៅ​ក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់។