រូបភាព​ជុំវិញ​ពិភពលោក ២៩ កញ្ញា ២០១៩

មនុស្សម្នា​ឈរ​តម្រង់​ជួរ​ដើម្បី​បង្ហាញ​ពី​ការ​គោរព​ដល់​លោក​អតីត​ប្រធានាធិបតី Jacques Chirac នៅ​ក្នុង​ការ​គោរព​វិញ្ញាណក្ខន្ធ​ថ្នាក់​ជាតិ នៅ​សណ្ឋាគារ Hotel des Invalides ក្នុង​ក្រុង​ប៉ារីស។

ក្មេងៗ​អង្គុយ​នៅ​លើ​ផ្លូវ​ឡើង​ទៅ​ភ្នំ Wazir Akbar Khan ដែល​អាច​មើល​ឃើញ​ក្រុង​កាប៊ុល​ នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

យន្តហោះ​ពន្លត់​អគ្គិភ័យ​មួយ​បាញ់​ទឹក​ទៅ​អគ្គិភ័យ​ដែល​ឆាបឆេះ​នៅ​ស្ថានីយ​រថភ្លើង​មួយ​នៅ​ក្នុង​ក្រុង Jiddah ប្រទេស​អារ៉ាប៊ី​សាអូឌីត។

អ្នក​ជិះ​ម៉ូតូ​ម្នាក់​ជិះ​ម៉ូតូ​នៅ​លើ​ផ្លូវ​កាត់​តំបន់​ដែល​ឆាបឆេះ​ដោយ​ភ្លើង​ឆេះ​ព្រៃ​នៅ​ក្បែរ​ក្រុង Banjarmasin ខេត្ត South Kalimantan ប្រទេស​ឥណ្ឌូណេស៊ី។

អ្នក​គាំទ្រ​ចិន​កាន់​ទង់ជាតិ​ចិន​នៅ​កំពង់ផែ Victoria Harbour នៅ​ពេល​ប្រមូលផ្តុំ​មួយ​នៅ​ក្នុង​ក្រុង​ហុងកុង ប្រទេស​ចិន។

ប៉ាន់​គម្រូ​នៃ​យានអវកាស Starship របស់​ក្រុមហ៊ុន SpaceX ត្រូវ​បាន​គេ​ថត​បាន នៅ​មុន​ពេល​ដែល​លោក Elon Musk ដែល​ជា​ស្ថាបនិក និង​អគ្គនាយក​គ្រប់គ្រង​របស់​ក្រុមហ៊ុន​នេះ​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​អំពី​យានអវកាស​នេះ នៅ​ក្នុង​ក្រុង Boca Chica រដ្ឋ Texas កាលពី​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩។

បាតុករ​ម្នាក់​គប់​ឧស្ម័ន​ទឹក​ភ្នែក​ទៅ​ប៉ូលិស​វិញ នៅ​ក្នុង​បាតុកម្ម​មួយ​នៅ​ក្នុង​ក្រុង​ហុងកុង។

សុនខ Skyler Henard ប្រកួត​នៅ​ក្នុង​ការ​ប្រកួត​ជិះ​ក្តារ​លើ​ទឹក Surf City Surf Dog ឆ្នាំ២០១៩ នៅ​ឆ្នេរ Huntington រដ្ឋ California កាលពី​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩។

អ្នក​ជំងឺ និង​សាច់ញាតិ​របស់​ពួកគេ​សម្រាក​នៅ​លើ​គ្រែ ខណៈ​ដែល​មាន​ទឹកជំនន់​ក្នុង​ពេល​ភ្លៀង​ខ្លាំង​មួយ​នៅ​ក្នុង​មហាវិទ្យាល័យ​ពេទ្យ និង​មន្ទីរពេទ្យ Nalanda នៅ​ក្នុង​ក្រុង Patna រដ្ឋ Bihar ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩។

អ្នក​បង្ហាញ​ម៉ូដ​ម្នាក់​បង្ហាញ​ម៉ូដ Thom Browne នៅ​ក្នុង​កម្មវិធី​តាំង​ពិព័រណ៍ Women's Spring-Summer 2020 Ready-to-Wear នៅ​សាលា Ecole nationale superieure des Beaux-Arts ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង។

សកម្មជន​ចូលរួម​នៅ​ក្នុង​ការ​សម្តែង​មួយ​ដើម្បី​ផ្ញើ​សារ​លើក​កម្ពស់​ការ​យល់​ដឹង​នៅ​ក្នុង​ទិវា​ពន្លូត​កូន​ដោយ​សុវត្ថិភាព​អន្តរជាតិ នៅ​ក្នុង​ក្រុង​ម៉ិកស៊ីកូ ប្រទេស​ម៉ិកស៊ិក កាលពី​ថ្ងៃទី២៨ ខែកញ្ញា​ ឆ្នាំ២០១៩។