រូបភាពជុំវិញពិភពលោក ២៩ កញ្ញា ២០១៧
កងកម្លាំងទ័ពអាកាសអង់គ្លេស ដែលមានឈ្មោះថា «ព្រួញក្រហម» សម្តែងការហាត់សមនៅលើអាកាសដើម្បីអបអរសាទររំឭកខួបទី៨៧នៃថ្ងៃបុណ្យជាតិរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងទីក្រុង Jeddah។
អ្នកបួសម្នាក់ក្នុងសាសនាហិណ្ឌូធ្វើពិធីសម្រាប់ក្មេងស្រីកាន់សាសនាហិណ្ឌូអាយុ៦ឆ្នាំឈ្មោះ Anushka Chetterjee ដែលតែងខ្លួនជាព្រះ Durga ក្នុងសាសនាហិណ្ឌូ ដើម្បីប្រារពពិធីបុណ្យ Durga Puja ក្នុងទីក្រុងកុលកាតា។
បក្សីប្រភេទ Starlings និងសត្វរំពេ ហើរពីលើតំបន់កសិកម្ម នៅពេលដែលត្រាក់ទ័រកំពុងភ្ជួរដីនៅ ជិតទីក្រុង Mizil ប្រទេសរ៉ូម៉ានី។
បុរសម្នាក់ចងបាច់ម្រេចនៅលើជញ្ជាំងនៃផ្ទះរបស់គាត់ ដើម្បីហាលឲ្យស្ងួត ស្ថិតនៅក្នុងភូមិ Donja Lakosnica នៅភាគខាងជើងប្រទេសស៊ែប៊ី។
លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel កំពុងអង្គុយមុនពេលពិធី «Tour de table» ក្នុងជំនួបកំពូលឌីជីថលក្រុងតាលីន ដែលជាជំនួបកំពូលនៃសហភាពអឺរ៉ុប ក្នុងទីក្រុងតាលីន ប្រទេសអេស្តូនី។
នាង Alexia Paganini របស់ប្រទេសស្វ៊ីសចូលរួមប្រកួតកម្មវិធីសម្តែងលើទឹកកក ក្នុងទីក្រុង Oberstdorf ប្រទេសអាល្លឺម៉ង។
កំពូលនៃស្ពាន Golden Gate ត្រូវបានហ៊ុំព័ទ្ធដោយអ័ព្ទ ក្នុងទីក្រុង San Francisco សហរដ្ឋអាមេរិក។
កូនខ្លាំឃ្មុំដែលបានកើតនៅឆ្នាំ២០១៧ ត្រូវបានគេដាក់បង្ហាញនៅមូលដ្ឋានស្រាជ្រាវ Chengdu ផ្នែកបង្កាត់ពូជខ្លាំឃ្មុំ ក្នុងខេត្ត Sichuan ប្រទេសចិន។
កុមារឥណ្ឌាម្នាក់កំពុងដេកក្នុងអង្រឹង ខណៈពេលដែលម្តាយឪពុកជាកម្មករកំពុងធ្វើការនៅជិតនោះ ក្នុងទីក្រុងញូវដេលី។
ក្រុមអ្នកគោរពសាសនាហិណ្ឌូក្នុងប្រទេសនេប៉ាល់ បាញ់ទឹកលើសត្វក្របីមួយក្បាលដែលគេនឹងបូជា ក្នុងពិធីបុណ្យ Dashain នៃសាសនាហិណ្ឌូ ក្នុងក្រុង Bhaktapur នៅជាយក្រុងកដ្ឋមណ្ឌូ។